MORNING NEWS BRIEF [MAY 30, 2022]

MORNING NEWS BRIEF [MAY 30, 2022]

MORNING NEWS BRIEF [MAY 30, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាមិនលើកទឹកចិត្តឱ្យមានការបំបែករដ្ឋ ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធប្រឆាំងប្រទេសដទៃ។ ប្រភព៖ ខ្មែរថាមស៍
  2. រាជបណ្ឌិតសភា បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធាន អាស៊ាន ២០២២  ពុំមានសិទ្ធិហាមឃាត់ឥរិយាបថការទូតនៃប្រទេសណាមួយប្រឆាំងនឹងរុស្ស៊ីឡើយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ប្រេសិតពិសេសរបស់អាស៊ាន ២០២២ សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នឹងចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះ ដ៏រឹងមាំ ដើម្បីស្វែងរកសន្តិភាពដល់មីយ៉ាន់ម៉ា។ ​ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. អ.ស.ប.ប្រចាំកម្ពុជា បានអំពាវនាវរដ្ឋាភិបាលឱ្យធានានូវបរិយា- កាសអំណោយផលដល់គ្រប់តួអង្គនយោបាយ ក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពជួបជុំ ខណៈការបោះឆ្នោតខិតជិតមកដល់។ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. គ.ជ.ប. បានបញ្ជាក់ថា ក្នុងរយៈពេល ១០ថ្ងៃ នៃសភាពការណ៍យុទ្ធនាការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហឹង្សា។ ប្រភព៖ Fresh News
  3. គណបក្សភ្លើងទៀន គ្រោងនឹងដាក់ពាក្យបណ្តឹងសាទុក្ខទៅកាន់ គ.ជ.ប. បន្ទាប់ពីត្រូវបានផាកពិន័យពីបទចែកថវិកាដល់នាក់បោះឆ្នោតនាយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ២២លានដុល្លារ នៃត្រីមាសទី១ក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ១១,៨% បើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។ ប្រភពAMS
  2. ក្រសួងកសិកម្ម បានស្នើដល់ភាគីបារាំងឱ្យផ្ដល់ឱកាសមកកម្ពុជា នាំចេញផលិតផលកសិផលទៅកាន់ទីផ្សារបារាំង និងសហភាពអឺរ៉ុបបន្ថែមទៀតក្រោយជំងឺកូវីដ១៩។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ធនាគារអេស៊ីលីដា បានចុះហត្ថលេខាលើគម្រោងសហហិរញ្ញប្ប-ទានចំនួន ១៣៥លានដុល្លារ សម្រាប់កម្ចីកសិកម្មនៅកម្ពុជា ជាមួយភ្នាក់ងារ JICA និងធនាគារ SMBC។ ប្រភព៖  ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងសុខាភិបាល បានសម្រេចឱ្យប្រើប្រាស់ឱសថ ផាកឡូវីដ (Paxlovid) សម្រាប់ព្យាបាលជំងឺកូវីដ១៩ ចំពោះអ្នកដែលអាយុ១២ឆ្នាំឡើងទៅ។  ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អូស្រ្តាលី និងអង្គការ Sight For All បានផ្ដល់សម្ភារបរិក្ខាសម្រាប់សេវាសុខភាពភ្នែកកុមារ និងទារក ដែលមានចំនួនទឹកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារអូស្ត្រាលី។ ប្រភព៖ Fresh News
  3. គិតត្រឹមថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំង ប្រទេសសរុបចំនួន ១៥.០៣៥.៩៩៨នាក់។ ប្រភព៖ Fresh News