MORNING NEWS BRIEF [SEPTEMBER 23, 2022]

MORNING NEWS BRIEF [SEPTEMBER 23, 2022]

MORNING NEWS BRIEF [SEPTEMBER 23, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការអ.ស.ប បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការរក្សាសន្តិភាព ជាពិសេសភាពជោគជ័យនៃតុលាការខ្មែរក្រហម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី​
  2. អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រេចតម្កល់សាល-ដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេ-យ្យ លោក ខៀវ សំផន ដោយផ្តន្ទាទោសអស់មួយជីវិត។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ​បី ​ធី ​វី
  3. កម្ពុជា និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភា​គី និងប្តេជ្ញាជំរុញកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យអាទិភាពបន្ថែម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ក្រសួងមហាផ្ទៃ បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ AMMTC លើកទី១៦ ដែលបានអនុម័ត្តគោលការណ៍សំខាន់ៗជុំវិញការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់។ ប្រភពសារព័ត៌មានដើមអម្ពិល
  2. រដ្ឋលេខាធិការនៃក្រសួងការពារជាតិ និងអនុព័ន្ធយោធាស្ថាន-ទូតកូរ៉េប្រចាំកម្ពុជា បានពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News
  3. UNDP បានបញ្ជាក់ពីជំហរគាំទ្រកម្ពុជាក្នុងការជំរុញការអភិវឌ្ឍលើគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីភាពចំបាច់ដែលត្រូវមានអ្នកកាត់ក្តីដែលមិនលំអៀង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មឱ្យមានភាពត្រឹមត្រូវ។ ប្រភព៖ Fresh News
  2. មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងថាសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងស្ទុះឡើងវិញ ប៉ុន្តែប្រឈមនឹងបញ្ហាថ្មីៗ ដោយសារលក្ខ- ខណ្ឌហិរញ្ញវត្ថុនៅជុំវិញពិភពលោកមានភាពតឹងតែង។ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងបង់ក្លាដែស បានព្រមព្រៀងគ្នាលើការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងអាជីវកម្មរបស់ប្រទេសទាំងពីរ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. ក្រសួងវប្បធម៌ បានបញ្ជក់ថាក្រសួងបាននិងកំពុងរៀបចំមរតកវប្បធម៌អរូបីចំនួនពីរគឺនំបញ្ចុក និងក្បាច់គុនល្បុក្កតោ ដើម្បីចុះក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីរបស់អង្គការយូណេស្កូ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងសុខាភិបាល និង UNICEF បានជួបពិភាក្សាការងារ និងសន្យាផ្តល់ម៉ាស៊ីនអុកស៊ីសែនចំនួន ៣៦គ្រឿង ដល់ក្រសួងសុខាភិបាល ដែលនឹងមកដល់ក្នុងឆ្នាំ២០២៣ ខាងមុខ។ប្រភព៖  ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងសុខាភិបាល និង UNICEF បានជួបពិភាក្សាការងារ និងសន្យាផ្តល់ម៉ាស៊ីនអុកស៊ីសែនចំនួន ៣៦គ្រឿង ដល់ក្រសួងសុខាភិបាល ដែលនឹងមកដល់ក្នុងឆ្នាំ២០២៣ ខាងមុខ។ប្រភព៖  ភ្នំពេញប៉ុស្តិ៍