• By admin
  • Friday July 31st, 2020

What drives failed policy at the World Bank

What drives failed policy at the World Bank

What drives failed policy at the World Bank 1024 536 Cambodia Development Center
អត្ថបទនេះ បានធ្វើការវិភាគប្រកបដោយការរិះគន់ទៅលើការតាក់តែងគម្រោងរបស់ធនាគារពិភពលោក ដែលមានលក្ខណៈថ្មីស្រឡាងមួយ និងគំរូជំនួយសម្រាប់ការអប់រំឧត្តមសិក្សា ដូចដែលបានអនុវត្តនៅកម្ពុជាក្នុងចន្លោះឆ្នាំ២០១០-២០១៥/១៦។ គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា ដែលត្រូវបានអនុវត្តនៅកម្ពុជានេះ គឺចម្លងចេញទាំងស្រុងពីគម្រោងពង្រឹងគុណភាពឧត្តមសិក្សា ដែលអនុវត្តនៅបង់ក្លាដែស ក្នុងឆ្នាំ២០០៨។ ដើម្បីបំពេញបន្ថែមស្នាដៃសិក្សាជាន់ខ្ពស់ប្រកបដោយការរិះគន់អំពីធនាគារពិភពលោក យើងព្យាយាមប៉ុនប៉ងបង្កើត ទឡ្ហីករណ៍ប្លែកពីគេមួយ៖ ដោយផ្អែកលើរបៀបដែលធនាគារពិភពលោក “គិត” អំពីបរិបទ វាជំរុញឲ្យមានការមើលរំលង សូម្បីអថេរបរិបទដែលសំខាន់បំផុត ប៉ុន្តែដោយសារតែធនាគារ ពិភពលោក មិនអាចមើលឃើញពីការចូលរួមរបស់ខ្លួនក្នុងបរិស្ថាននៃការបង្កើតគោលនយោបាយ ជាយថាហេតុ ធនាគារពិភពលោកត្រូវតែទម្លាក់កំហុសនៃភាពបរាជ័យទៅលើប្រទេសទទួលកម្ចីវិញ។ អត្ថបទនេះ ក៏ព្យាយាមបំភ្លឺបន្ថែមលើអ្វីដែលត្រូវបានសង្ស័យជាយូរយារណាស់មកហើយ ប៉ុន្តែវាមិនសូវត្រូវបានលាតត្រដាង ដោយឈរលើភស្តុតាងជាក់ស្តែង នោះគឺ៖ តើបទអន្តរាគមន៍របស់ធនាគារពិភពលោក មានលក្ខណៈ “ចក្ខុវិកលបរិបទ” (Contextually Blind) បែបណា ហើយនិងថា តើកត្តានេះនាំឲ្យមានភាពបរាជ័យបែបណា។
របកគំហើញ និងការវិភាគដែលបង្ហាញនៅទីនេះ ពឹងផ្អែកជាចម្បងលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធទី១ ដែលបានធ្វើការនៅក្នុងធនាគារពិភពលោករយៈពេលពីរឆ្នាំ ជាអ្នកប្រឹក្សាយោបល់រយៈពេលខ្លីសម្រាប់គម្រោងនេះ ខណៈអ្នកនិពន្ធទី២ ធ្វើការនៅនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា មានតួនាទីដឹកនាំការអនុវត្តគម្រោងហិរញ្ញប្បទាននវានុវត្តន៍ និងការស្រាវជ្រាវ ក្នុងអំឡុងពេល២ឆ្នាំដូចគ្នានេះដែរ។
សូមអានអត្ថបទពេញតាមរូបភាពខាងក្រោម ឬទាញយកតាមរយៈគេហទំព័ររបស់យើង៖