MORNING NEWS BRIEF [JULY 11, 2023]

MORNING NEWS BRIEF [JULY 11, 2023]

MORNING NEWS BRIEF [JULY 11, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងដាក់ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. សម្តេចតេជោ បានអំពាវនាវដល់សមាជិកអង្គការណាតូ និងប្រទេសសម្ព័ន្ធមិត្តអាមេរិក ត្រូវរួមគ្នាទប់ស្កាត់ឱ្យខានតែបានទៅដល់អាមេរិក និងអ៊ុយក្រែនកុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. រដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ​ AMM លើកទី៥៦ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជំរុញលើដំណើរការកសាងសហគមន៍ និងមជ្ឈភាពរបស់អាស៊ានបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានបង្ហាញថា ដំណើរការឃោសនាបោះឆ្នោតឆ្នាំ២០២៣ គឺបានប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សាមានសណ្តាប់ធ្នាប់ល្អ និងគ្មានការប៉ះទង្គិចរវាងគណបក្សនយោបាយ។ ប្រភព៖ AMS News 
  2. គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចំនួនប្រមាណ ៨ម៉ឺននាក់ ចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ ​បានចុះ​ហត្ថលេខា​ទទួលយក​គុណភាព​បង្គោល​ ​និង​រូបរាង​បង្គោល​ព្រំដែន​កម្ពុជា​-​ឡាវ​​ ​ដើម្បី​យក​ទៅ​ដាំ​នៅ​តាម​គោលដៅ​ដែល​បាន​ឯកភាព​គ្នា​។​ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា ក្នុងឆមាសទី១នៃឆ្នាំនេះ ការដ្ឋានសំណង់ ១.០២៣គម្រោងត្រូវបានអនុម័ត ក្នុងទឹកប្រាក់ ១.២៨៤,៥លានដុល្លារ កើនឡើង ២២គម្រោង បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ២៣,៦៩ពាន់លានដុល្លារ ថយចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. ធនាគារជាតិ និង Union Pay បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រាក់យ៉ន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានថ្លែងថា កម្ពុជា កំពុងតម្រង់ទិសគោលនយោបាយតាមវិស័យពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងកំណើនប្រជាជន ខណៈកំណើនប្រជាជនបានកើនដល់ ១៦,៨លាននាក់ក្នុងឆ្នាំ២០២២។​ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងមហាផ្ទៃ ​បាន​ណែនាំ​អាជ្ញាធរ​​មូលដ្ឋាន​ ​ចុះ​ដកហូត​អត្តស-ញ្ញា​ប​ណ្ណ​ច្បាប់ដើម​ ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​និង​កន្លែង​បញ្ចាំ​ទូទាំង​ប្រទេស​ ​ដើម្បី​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​​ប្រចាំថ្ងៃ​។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ថានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ចាប់ពីថ្ងៃទី១២-១៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ Fresh News