សៀវភៅជាសំឡេង

ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤»

ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤» 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤» និពន្ធដោយលោក ហោ សិទ្ធី អ្នកស្រាវជ្រាវ និងសមាជិកក្រុមគណៈកម្មការប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកកិច្ចការអន្តរជាតិ នៅសាកលវិទ្យាល័យ Linnaeus នៃប្រទេសស៊ុយអែត។ ____ ចាប់តាំងពីដើមសតវត្សរ៍ទី២១ មធ្យោបាយនៃប្រាស្រ័យទាក់ទងបានវិវឌ្ឍយ៉ាងគួរឱ្យកត់សម្គាល់ ប្រសិនបើយើងក្រឡេកទៅមើលអតីតកាលនៅពេលដែលមនុស្សប្រាស្រ័យទាក់ទងគ្នាតាមរយៈសំបុត្រ ឬការហៅទូរស័ព្ធ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជានិន្នាការថ្មី និងជឿនលឿនជាមួយនឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតដែលមានតម្លៃទាបជាងមុន និងល្បឿនលឿនជាងមុន ដែលអនុញ្ញាតឱ្យមនុស្សប្រាស្រ័យទាក់ទងគ្នាបានរហ័សជាងមុន។ ខណៈពេលដែលវាកំពុងទទួលបានប្រជាប្រិយភាព អ្នកប្រើប្រាស់មួយចំនួននៅមិនទាន់យល់ច្បាស់អំពីអត្ថន័យនៃពាក្យ «ប្រព័ន្ធផ្សព្វផ្សាយសង្គម» ជាពិសេសក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងភាពរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ដូចនេះ អត្ថបទនេះ នឹងពិភាក្សាដោយសង្ខេប អំពីនិយមន័យ និងលក្ខណៈពិសេសរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាដើមកំណើត ការវិវត្តរបស់វា និងជាពិសេសលក្ខណៈពិសេសរបស់ប្រព័ន្ធនេះក្នុងការដំណើរការជាមួយបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤។

read more

ជំពូក ១១៖ «ហេតុអ្វីអក្ខរកម្មឌីជីថល មានសារសំខាន់»

ជំពូក ១១៖ «ហេតុអ្វីអក្ខរកម្មឌីជីថល មានសារសំខាន់» 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ១១៖ «ហេតុអ្វីអក្ខរកម្មឌីជីថល មានសារសំខាន់» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ ____ ការផ្លាស់ប្ដូរបែបឌីជីថល បានក្លាយជាទិសដៅសំខាន់មួយនៃគោលនយោបាយ ក្នុងប្រទេសជាច្រើន ខណៈដែលប្រទេស​ទាំងនោះបាន និងកំពុងខិតខំសម្របខ្លួនទៅនឹងបដិវត្ដន៍ឧស្សាហកម្មទី៤។ ដោយសារតែមានការអភិវឌ្ឍ និងរីកលូតលាស់នៃបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ ដែលតម្រូវឱ្យមនុស្សគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទំនួលខុសត្រូវ។ មូលហេតុទាំងនេះ ធ្វើឱ្យអក្ខរកម្មឌីជីថលមានសារសំខាន់ខ្លាំងសម្រាប់ការរស់នៅក្នុងបរិស្ថានឌីជីថល ក៏ដូចជានៅក្នុងយុគសម័យព័ត៌មាន។

read more

ជំពូក ១០៖ «បច្ចេកវិទ្យាប្លុកឈេន៖ លើសពីរូបិយប័ណ្ណឌីជីថល»

ជំពូក ១០៖ «បច្ចេកវិទ្យាប្លុកឈេន៖ លើសពីរូបិយប័ណ្ណឌីជីថល» 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ១០៖ «បច្ចេកវិទ្យាប្លុកឈេន៖ លើសពីរូបិយប័ណ្ណឌីជីថល» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ សូមសណ្តាប់ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ ល្ងាច នេះតទៅ ____ ក្នុងចំណោមបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដែលជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដូចជាបញ្ញាសិប្បនិម្មិត, អ៊ីនធឺណិតនៃវត្ថុ, ការវិភាគទិន្នន័យធំ និងរ៉ូបូតវិទ្យា Blockchain ត្រូវបានគេចាត់ទុកជាផ្នែកសំខាន់មួយនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងជាពាក្យពេញនិយមមួយដែលត្រូវបានគេលើកមកនិយាយ និងប្រើប្រាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយស្ថាប័នជំនាញផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សា គោលនយោបាយ និងសហគមន៍សិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ Blockchain ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ដោយសារកំណើនរូបិយប័ណ្ណឌីជីថល (Bitcoin) ដែលបានរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០០៨។ ប៉ុន្តែ តើមានមនុស្សប៉ុន្មានាក់ដែលស្ថិតនៅក្នុងឧស្សហកម្ម ៤.០ យល់ច្បាស់អំពីបច្ចេកវិទ្យាប្លុកឈេននេះ។ ដើម្បីបញ្រ្ជាបការយល់ដឹងអំពីប្លុកឈេន អត្ថបទនេះ នឹងបកសា្រយចំណុចសំខាន់ៗ និងលើកយកការពិភាក្សាអំពីបច្ចេកវិទ្យាប្លុកឈេន ជាពិសេសសក្តានុពល និងបញ្ហាប្រឈមរបស់វាក្នុងវិស័យ និងប្រភេទឧស្សាហកម្មនានា។

read more

ជំពូក ៩៖ «អ៊ីនធឺណិតនៃវត្ថុ៖ បណ្តាញនៃបណ្តុំបណ្តាញ»

ជំពូក ៩៖ «អ៊ីនធឺណិតនៃវត្ថុ៖ បណ្តាញនៃបណ្តុំបណ្តាញ» 150 150 Cambodia Development Center

 សៀវភៅជាសំឡេង (Audiobook) ជំពូក ៩៖ «អ៊ីនធឺណិតនៃវត្ថុ៖ បណ្តាញនៃបណ្តុំបណ្តាញ» និពន្ធដោយកញ្ញា ជា មុយគីម អនុប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាក្រុមការងារកែសម្រួល និងពិនិត្យអត្ថបទ។ ____ គម្រោងសៀវភៅជាសំឡេង (Audiobook) ជាសកម្មភាពផ្សព្វផ្សាយសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលនឹងផ្តល់ជាពុទ្ធិសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍សិក្សាស្រាវជ្រាវ អំពីបដិវត្តន៍ឧស្សាកម្មទី៤។ ការចែករំលែកចំណេះដឹង តាមរយៈថ្នាលឌីជីថលនេះមានគោលបំណងបណ្តុះចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ស្តីពីសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។

read more

សៀវភៅជាសំឡេង: ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី ៤

Chapter 1: Introduction: Context of the Fourth Industrial Revolution
Chapter 2: The Fourth Industrial Revolution
Chapter 3: Understanding Digital Economy
Chapter 4: Emerging Technologies of the Fourth Industrial Revolution
Chapter 5: All You Need to Know About Smart Cities
Chapter 6: Everything You Need to Know About 5G
Chapter 7: What Do We Know About “Artificial Intelligence”
Chapter 8: Big Data: Too Big to Ignore
Chapter 9: Internet of Things (IoT): The Network of Network
Chapter 10: Blockchain Technology: More Than Just Bitcoin
Chapter 11: Why Digital Literacy Matters?
Chapter 12: Social Media in the Context of Industry 4.0

I am text block. Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.