MORNING NEWS BRIEF [AUGUST 14, 2023]

MORNING NEWS BRIEF [AUGUST 14, 2023]

MORNING NEWS BRIEF [AUGUST 14, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ និងមេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី បានជួបសម្តែងការគួរសម និងពិភាក្សាលើការជំរុញកិច្ចសហប្រតិ-បត្តិការទ្វេភាគីតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការហ្វឹកហាត់។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសចិន បានឯកភាពគ្នានឹងពង្រឹងការជឿទុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះការគោរពអធិបតេយ្យ និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា និងគាំទ្រយ៉ាងពេញលេញចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី។ ប្រភព៖ AMS News 
ព័ត៌មាននយោបាយ
  1. ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសចិន បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាពនានា និងបន្តទំនាក់ទំនងជិតស្និតបន្ថែមទៀត​។ ប្រភព៖ AMS News 
  2. ប្រធានាធិបតីឥណ្ឌូណេស៊ី បានអបអរចំពោះសម្តេចតេជោ ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងប្តេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. រដ្ឋសភានីតិកាលទី៧បានជូនដំណឹងពីការបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. អគ្គលេខាធិការ CDC ថ្លែងថា ទំនាក់ទំនងការទូតជាមិត្តភាពដែកថែបកម្ពុជា-ចិន បានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ដែលចិនជាប្រភពវិនិយោគ និងភ្ញៀវទេសចរធំជាងគេរបស់កម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. សម្តេចតេជោ បានថ្លែងថា កម្ពុជានឹងស្វាគមន៍ប្រតិភូឥណ្ឌូណេស៊ីដែលនឹងធ្វើដំណើរមកកាន់កម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាលើការនាំចេញអង្ករពីកម្ពុជា ទៅឥណ្ឌូណេស៊ី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ម​ន្ត្រី​ជា​ន់ខ្ព​ស់​ CDC​ បានជំរុ​ញ​វិ​និ​យោ​គិន​ក្នុ​ង​ស្រុក​ ឱ្យ​​វិ​និ​យោ​គ​លើ​វិស័​យ​ក​សិ​​-​​ឧស្សា​ហ​ក​ម្ម​ ​និង​ក​សិ​ក​ម្ម​ ដែ​ល​ជា​វិស័​យ​មា​ន​សក្តានុ-​ព​ល​ខ្លាំ​ង​នាពេ​លបច្ចុ​ប្ប​ន្ន​នេះ​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណង ២.១លានដុល្លារ ដល់កម្ពុជា លើគម្រោងបោសសម្អាតមីនមនុស្សធម៌ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ប្រភព៖សារព័ត៌មានថ្មីៗ
  2. រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករ សម្រាប់ឆ្នាំ២០២៤។​ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. មូលនិធិជាតិជំនួយសង្គម បានជូនដំណឹង ស្ពីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែសីហា ២០២៣ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៉ីវិល និងអ្នកនៅក្នុងបន្ទុក។ ប្រភព៖ AMS News