Audiobook

Chapter 12: Social Media in the Context of Industry 4.0

Chapter 12: Social Media in the Context of Industry 4.0 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤» និពន្ធដោយលោក ហោ សិទ្ធី អ្នកស្រាវជ្រាវ និងសមាជិកក្រុមគណៈកម្មការប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកកិច្ចការអន្តរជាតិ នៅសាកលវិទ្យាល័យ Linnaeus នៃប្រទេសស៊ុយអែត។ ____ ចាប់តាំងពីដើមសតវត្សរ៍ទី២១ មធ្យោបាយនៃប្រាស្រ័យទាក់ទងបានវិវឌ្ឍយ៉ាងគួរឱ្យកត់សម្គាល់ ប្រសិនបើយើងក្រឡេកទៅមើលអតីតកាលនៅពេលដែលមនុស្សប្រាស្រ័យទាក់ទងគ្នាតាមរយៈសំបុត្រ ឬការហៅទូរស័ព្ធ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជានិន្នាការថ្មី និងជឿនលឿនជាមួយនឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតដែលមានតម្លៃទាបជាងមុន និងល្បឿនលឿនជាងមុន ដែលអនុញ្ញាតឱ្យមនុស្សប្រាស្រ័យទាក់ទងគ្នាបានរហ័សជាងមុន។ ខណៈពេលដែលវាកំពុងទទួលបានប្រជាប្រិយភាព អ្នកប្រើប្រាស់មួយចំនួននៅមិនទាន់យល់ច្បាស់អំពីអត្ថន័យនៃពាក្យ «ប្រព័ន្ធផ្សព្វផ្សាយសង្គម» ជាពិសេសក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងភាពរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ដូចនេះ អត្ថបទនេះ នឹងពិភាក្សាដោយសង្ខេប អំពីនិយមន័យ និងលក្ខណៈពិសេសរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាដើមកំណើត ការវិវត្តរបស់វា និងជាពិសេសលក្ខណៈពិសេសរបស់ប្រព័ន្ធនេះក្នុងការដំណើរការជាមួយបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤។

read more

Chapter 11: Why Digital Literacy Matters?

Chapter 11: Why Digital Literacy Matters? 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ១១៖ «ហេតុអ្វីអក្ខរកម្មឌីជីថល មានសារសំខាន់» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ សូមសណ្តាប់ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ ល្ងាច នេះតទៅ ____ ការផ្លាស់ប្ដូរបែបឌីជីថល បានក្លាយជាទិសដៅសំខាន់មួយនៃគោលនយោបាយ ក្នុងប្រទេសជាច្រើន ខណៈដែលប្រទេស​ទាំងនោះបាន និងកំពុងខិតខំសម្របខ្លួនទៅនឹងបដិវត្ដន៍ឧស្សាហកម្មទី៤។ ដោយសារតែមានការអភិវឌ្ឍ និងរីកលូតលាស់នៃបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ ដែលតម្រូវឱ្យមនុស្សគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទំនួលខុសត្រូវ។ មូលហេតុទាំងនេះ ធ្វើឱ្យអក្ខរកម្មឌីជីថលមានសារសំខាន់ខ្លាំងសម្រាប់ការរស់នៅក្នុងបរិស្ថានឌីជីថល ក៏ដូចជានៅក្នុងយុគសម័យព័ត៌មាន។

read more

Chapter 10: Blockchain Technology: More Than Just Bitcoin

Chapter 10: Blockchain Technology: More Than Just Bitcoin 150 150 Cambodia Development Center

 សៀវភៅជាសំឡេង (Audiobook) ជំពូក ១០៖ «បច្ចេកវិទ្យាប្លុកឈេន៖ លើសពីរូបិយប័ណ្ណឌីជីថល» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ សូមសណ្តាប់ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ ល្ងាច នេះតទៅ ____ ក្នុងចំណោមបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដែលជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដូចជាបញ្ញាសិប្បនិម្មិត, អ៊ីនធឺណិតនៃវត្ថុ, ការវិភាគទិន្នន័យធំ និងរ៉ូបូតវិទ្យា Blockchain ត្រូវបានគេចាត់ទុកជាផ្នែកសំខាន់មួយនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងជាពាក្យពេញនិយមមួយដែលត្រូវបានគេលើកមកនិយាយ និងប្រើប្រាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយស្ថាប័នជំនាញផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សា គោលនយោបាយ និងសហគមន៍សិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ Blockchain ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ដោយសារកំណើនរូបិយប័ណ្ណឌីជីថល (Bitcoin) ដែលបានរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០០៨។ ប៉ុន្តែ តើមានមនុស្សប៉ុន្មានាក់ដែលស្ថិតនៅក្នុងឧស្សហកម្ម ៤.០ យល់ច្បាស់អំពីបច្ចេកវិទ្យាប្លុកឈេននេះ។ ដើម្បីបញ្រ្ជាបការយល់ដឹងអំពីប្លុកឈេន អត្ថបទនេះ នឹងបកសា្រយចំណុចសំខាន់ៗ និងលើកយកការពិភាក្សាអំពីបច្ចេកវិទ្យាប្លុកឈេន ជាពិសេសសក្តានុពល និងបញ្ហាប្រឈមរបស់វាក្នុងវិស័យ និងប្រភេទឧស្សាហកម្មនានា។

read more

Chapter 9: Internet of Things (IoT): The Network of Network

Chapter 9: Internet of Things (IoT): The Network of Network 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ៩៖ «អ៊ីនធឺណិតនៃវត្ថុ៖ បណ្តាញនៃបណ្តុំបណ្តាញ» និពន្ធដោយកញ្ញា ជា មុយគីម អនុប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាក្រុមការងារកែសម្រួល និងពិនិត្យអត្ថបទ។ ____ គម្រោងសៀវភៅជាសំឡេង (Audiobook) ជាសកម្មភាពផ្សព្វផ្សាយសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលនឹងផ្តល់ជាពុទ្ធិសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍សិក្សាស្រាវជ្រាវ អំពីបដិវត្តន៍ឧស្សាកម្មទី៤។ ការចែករំលែកចំណេះដឹង តាមរយៈថ្នាលឌីជីថលនេះមានគោលបំណងបណ្តុះចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ស្តីពីសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។

read more

AUDIOBOOK: UNDERSTANDING THE FOURTH INDUSTRIAL REVOLUTION

Chapter 1: Introduction: Context of the Fourth Industrial Revolution
Chapter 2: The Fourth Industrial Revolution
Chapter 3: Understanding Digital Economy
Chapter 4: Emerging Technologies of the Fourth Industrial Revolution
Chapter 5: All You Need to Know About Smart Cities
Chapter 6: Everything You Need to Know About 5G
Chapter 7: What Do We Know About “Artificial Intelligence”
Chapter 8: Big Data: Too Big to Ignore
Chapter 9: Internet of Things (IoT): The Network of Network
Chapter 10: Blockchain Technology: More Than Just Bitcoin
Chapter 11: Why Digital Literacy Matters?
Chapter 12: Social Media in the Context of Industry 4.0