អ្នកនិពន្ធ
បណ្ឌិត អ៊ុន ឃាង គឺជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
អំពីទស្សនៈអ្នកនិពន្ធ
ខណៈដែលកម្ពុជាកំពុងត្រូវបានសារទរថាជាករណីជោគជ័យក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងជំងឺរាតត្បាតសាកលកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដំណើររបស់កម្ពុជាមិនគួរបញ្ឈប់ត្រឹមនេះទេ។ ផ្អែកលើភស្ដុតាងប្រវត្តិសាស្រ្ដ វិបត្តិមិនមែនតែងតែធ្វើឱ្យប្រទេសធ្លាក់ដុនដាបទេ។ ថ្នាក់ដឹកនាំដែលមានគោលដៅច្បាស់លាស់ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាក់លាក់ ការភ្ញាក់រឭកនៅក្នុងសង្គមជារួម និងការយល់អំពីភាពបន្ទាន់នៃបញ្ហា មិនត្រឹមតែជួយប្រទេសឱ្យរួចផុតពីវិបត្តិនានានោះទេ ប៉ុន្តែថែមទាំងអាចប្រែក្លាយប្រទេសនោះ ឱ្យកាន់តែមានភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងកាន់តែមានឯកភាពសង្គមទៀតផង។ ហើយ កម្ពុជា កំពុងស្ថិតនៅចំណុចប្រសព្វដ៏សមស្របមួយ ដើម្បីចាប់យកកាលានុវត្តភាពនេះ។