MORNING NEWS BRIEF [February 07, 2022]https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg150150Cambodia Development CenterCambodia Development Center//www.cd-center.org/wp-content/uploads/2018/08/logo.jpg
ប្រធានាធិបតីអាមេរិក បានសន្ទនាតាមទូរសព្ទ ជាមួយនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល ដើម្បីពិភាក្សាពី ការគំរាមកំហែងរបស់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ យុទ្ធនាការប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាប្រឈមសន្ដិសុខផ្សេងៗទៀត។ Source: Times of Israel
ប្រធានាធិបតីបារាំងកំពុងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីជួបសមភាគីរុស្ស៊ីក្នុងគោលបំណងកាត់បន្ថយភាពតានតឹងលើបញ្ហាអ៊ុយក្រែន និងពង្រឹងតួនាទីរបស់សហភាពអឺរ៉ុប។ Source: Deutsche Welle
រដ្ឋមន្ដ្រីពាណិជ្ជកម្មរបស់អង់គ្លេសបានឱ្យដឹងថាប្រទេសអង់គ្លេស និងកូរ៉េខាងត្បូងនឹងចុះកិច្ចព្រមព្រៀងដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលត្រូវបានរាំងស្ទះដោយជំងឺរាតត្បាតសាកល។ Source: Metro
REGIONS
អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រាប់ទៅកាន់ថ្នាក់ ដឹកនាំចិនថា លោកសង្ឃឹមថាអាជ្ញាធរចិន នឹងអនុញ្ញាតឱ្យ ប្រធានសិទ្ធិមនុស្សរបស់អ.ស.ប. ធ្វើទស្សនកិច្ចទៅកាន់ ប្រទេសចិនរួមទាំងទស្សនកិច្ចទៅខេត្តស៉ីនជាំង។ Office. Source: The Straits Times
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី បានបន្តអំពាវនាវឱ្យមានការ ដោះលែងអ្នកជំនាញសេដ្ឋកិច្ចលោក Sean Turnell ដែលត្រូវបានរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ាចាប់ឃុំឃាំង កាលពីឆ្នាំមុន។ Source: CNA