• By admin
  • Wednesday February 9th, 2022

MORNING NEWS BRIEF [February 09, 2022]

MORNING NEWS BRIEF [February 09, 2022]

MORNING NEWS BRIEF [February 09, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេច ហ៊ុន សែន បានចេញសារពិសេសដោយធ្វើការអំពាវនាវ ឱ្យមានវិធានការជាបន្ទាន់បន្ថែមលើវិធានការដែលមានស្រាប់ ដើម្បីការពារការរីករាលដាលកូវិដ១៩ ខណៈដែលក្រសួងបានរកឃើញវីរុសកូវីដ១៩ ប្រភេទអូមីក្រុងរហូតដល់ជាង ២០០ ករណី។ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
  2. សវនាការលើសំណុំរឿងសន្ទិដ្ឋិ  ភាពពាក់ព័ន្ធ នឹងលោក កឹម សុខា ប្រធានអតីតគណបក្ស សង្គ្រោះជាតិ ដែលកំណត់ធ្វើនៅថ្ងៃពុធនេះ ត្រូវ បានលើកពេល ដោយសារតែមេធាវីមួយរូប នៃដើមបណ្តឹងវិជ្ជមានជំងឺកូវីដ១៩។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ផ្លួវការ ស្តីពីបន្តការការពារការចម្លងជំងឹកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បន្ទាប់ពីករណីវិជ្ជមាន មានការកើនឡើងលើស ពីលេខ ៣ខ្ទង់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនៈកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើកិច្ចប្រជុំសន្តិភាពពិភពលោកក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វិីបកូរ៉េ»។ ប្រភព៖ កោះសន្តិភាព
  2. កម្ពុជា រៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការពារ ជាតិអាស៊ាន ដើម្បីត្រៀមកិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិអាស៊ាន ដែលរៀបចំឡើងក្រោមប្រធានបទ សាម្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមរមនា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវផ្តល់បរិយាកាសងាយស្រួល ដល់គ្រប់គណបក្សនយោបាយដែលធ្វើសកម្មភាពនៅមូលដ្ឋាន ដោយមិនត្រូវប្រកាន់និន្នាការរើសអើងឡើយ។ ប្រភព៖  វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. 2កម្ពុជា និងម៉ារ៉ុក គ្រោងនឹងរៀបចំវេទិកាធុរកិច្ចរវាងវិនិយោគិននៃប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានត្រឹមតែ ៤ លានដុល្លារ កាលពីឆ្នាំកន្លងទៅ។ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
  2. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិត ៥.៦% សម្រាប់ឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងពី វឌ្ឍនភាពជាតិឆ្ពោះទៅរកភាពស៊ាំក្នុងសហគមន៍ បន្ទាប់ពីទទួលបានអត្រាចាក់វ៉ាក់សាំងខ្ពស់ ដែលបានជំរុញឱ្យរដ្ឋាភិបាលស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact Cambodia ដាក់ឱ្យអនុវត្តន៍ គម្រោង Improving Small Package E_Trade for SMEs ដើម្បីផ្តល់អត្ថ ប្រយោជន៍ដលអ្នកផលិត អ្នកប្រើប្រាស់ ក្នុង និងក្រៅប្រទេស។ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. នាយិកាUSAID សន្យាបន្តជួយលើកកម្ពស់សេវាសុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច សង្គម បរិស្ថាន អប់រំ និងទប់ស្កាត់សកម្មភាពជួញដូរមនុស្ស ក្នុងខេត្តបាត់ដំបង។ ប្រភព៖ BTV News
  2. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថាការ ដាក់ឱ្យដំណើរការថ្នាលស្រាវជ្រាវ នវានុវត្តន៍ និង បច្ចេកវិទ្យាអាហារ និងដើរតួនាទីសំខាន់ក្នុង ការគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ក្នុងការបង្កើនការប្រមូលផល និងខ្សែសង្វាក់ផលិតកម្ម។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា មានសុទិដ្ឋិនិយមថាជាប្រទេសមួយក្នុង ទ្វីបអាស៊ីដែលសម្រេចបានជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី (AICHI) សម្រាប់ការអភិរក្សជិវៈចម្រុះសកល និងអាច លក់ឥណទានកាបូនបន្ថែមក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ។ ប្រភព៖ AMS News