By admin
Thursday February 17th, 2022
MORNING NEWS BRIEF [February, 17 2020]
MORNING NEWS BRIEF [February, 17 2020]
MORNING NEWS BRIEF [February, 17 2020]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday February 17th, 2022
Thursday February 17th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីការបទេសវៀតណាមត្រូវបានរកឃើញវិជ្ជមានកូវិដ១៩ នៅពេលមកដល់កម្ពុជាកាលពីរសៀលថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបទេសអាស៊ានដែលធ្វើឡើងនៅភ្នំពេលក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
បារាំងបានផ្ដល់ជំនួយ ២០ម៉ឺនអឺរ៉ូបន្ថែមសម្រាប់ទ្រទ្រង់ និងគាំទ្រដល់ដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលជាជំនួយសរុបចាប់តាំងពីឆ្នាំ២០០៦ មក កើនដល់ ៧,៨លានដុល្លារ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងសេដ្ឋកិច្ច គ្រោងរៀបចំសិក្ខាសាលា ស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដើម្បីឱ្យសាធារណជនទូទៅ បានយល់ច្បាស់អំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
ឯកត្តម ហ៊ុន ម៉ាណែន បានជួបសំណេះសំណាលជាមួយអគ្គមេបញ្ជាការនៃកងកម្លាំងស្វ័យការពារជប៉ុន Yamakazi Koji និងប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ ឱ្យបានខ្ពស់ថែមមួយកម្រិតទៀត។ ប្រភព៖ AMS News
ក្រសួងការបរទេស បានសម្ដែងការខកចិត្តលើការបកស្រាយខុសរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន អំពីគោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនៅប្រទេស បើទោះជាមានការពន្យល់បកស្រាយជាច្រើនលើកពីអាជ្ញាធរពាក់ព័ន្ធក្ដី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ប្រកាសបើកដំណើរការ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដងតាមរយៈការបោះឆ្នោតជាសកល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបទេសសិង្ហបុរី បានលើកទឹកចិត្តឱ្យសិង្ហបុរីជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មមកកម្ពុជា ឱ្យកាន់តែច្រើន និងពិនិត្យលើកិច្ចសហប្រតិបត្តិការលើវិស័យនានាជាច្រើន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងហុងគ្រី រៀបចំជំនួបធុរកិច្ចលើកទី១ តាមប្រព័ន្ធវីដេអូក្រោមមូលបទ «ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្ដារសេដ្ឋកិច្ចប្រកប ដោយភាពធន់ ពីជំងឺតាតត្បាតសាកលដូវីដ១៩»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជាកំពុងជំរុញឱ្យខ្សែចង្វាក់តម្លៃកៅស៊ូធម្មជាតិ កាន់តែមាននិរន្តភាព និងជំរុញកំណើនសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញកៅស៊ូក្នុងតម្លៃជាង ៦១២លានដុល្លារ កើនឡើង ២៦ ភាគរយបើធៀបនឹងឆ្នាំ២០២០។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសបែលហ្សិកប្រចាំនៅកម្ពុជា ប្ដេជ្ញានឹងចូលរួមជំរុញការអភិឌ្ឍវិស័យអប់រំនៅកម្ពុជាបន្ទាប់ពីបង្ហាញចំណាប់អារម្មណ៍ ចំពោះផែនការអភិវឌ្ឍន៍ វិស័យអប់រំនៅកម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៦។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងកសិកម្ម និងអង្គការស្បៀងអាហារនៃអង្គការសហប្រជាជាតិ បាននិងយាយថា នុវានុវត្តន៍ក្នុងវិស័យកសិកម្មគឺ ជាចរន្តនៃការកើនឡើងផលិតកម្មប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ។ ប្រភព៖ ខ្មែរថាមស៍
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់ការដាំដើមឈើ១០០ភាគរយ ក្នុងតំបន់ ០៣ នៃបឹងទន្លេសាប ក្នុងនោះមានដើមឈើព្រៃលិចទឹក និងឬស្សីជាង ០៣ម៉ឺនដើមគ្រាប់ ត្រូវបានដាំរួចរាល់លើផ្ទៃដីប្រមាណ ១២.២០០០ហិកតា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍