• By admin
  • Friday March 4th, 2022

MORNING NEWS BRIEF [March 04, 2022]

MORNING NEWS BRIEF [March 04, 2022]

MORNING NEWS BRIEF [March 04, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២​ ស្ដីពីស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន និងអំពាវនាវឱ្យមានបទឈប់បាញ់ ឬកិច្ចព្រមព្រាងនៃបទឈប់បាញ់ និងការសន្ទាននយោយដែលនាំទៅរកសន្តីភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្ដេចតេជោនាយករដ្ឋមន្ត្រី  បានបង្ហាញពីគោលបំណងការវិនិយោគនៅប្រទេសមួយ​ និងការវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងកាលៈទេសៈដែលប្រទេសនោះកំពុងជួបនឹងវិបត្តិ។ ប្រភព៖ Fresh News
  3. រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងសមត្ថកិច្ចទាំងអស់ពង្រឹងការពារ សន្តិសុខសណ្ដាប់ធ្នាប់ ដល់បណ្ដាស្ថានទូត និងស្ថានតំណាងនៅកម្ពុជា ក្នុងកាលៈទេសៈនៃការផ្ទះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២០-២១ ខែមីនា ដើម្បីជួបពិភាក្សាការងារ​ ជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្តី ខណៈកម្ពុជាកំពុងបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  2. នាកិច្ចប្រជុំពិសេស និងបន្ទាន់មួយរបស់អង្គការសហប្រជាតិកម្ពុជា បានចូលរួមជាប្រទេសសហស្ថាបនិក និងបោះឆ្នោតគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ អ៊ុយក្រែន និងទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនដោយគ្មានលក្ខខ័ណ្ឌ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. គ.ជ.ប. ថ្លែងបញ្ជាក់ថាគណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំបញ្ជីបេក្ខជនរបស់ខ្លួន ទៅកាន់គណៈកម្មការ ឃុំ-សង្កាត់ រៀបវំការបោះឆ្នោត ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ក្នុងប្រទេស ដើម្បីធានាឱ្យបាននូវនិរន្តភាពរយៈពេលយូរ និងអាចទាក់ទាញអ្នកវិនិយោគមកដាក់បណ្ដាក់ទុនកាន់តែច្រើន។ ប្រភព៖ AMS News
  2. ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលវៀតណាម ចាប់ផ្ដើមប្រព័ន្ធទូទាត់អេឡិចត្រូនិច ជាពិសេសក្នុងវិសល័យធនាគារ ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគី ព្រមទាំងការទូទាត
  3. ឆ្លងប្រទេស។ ប្រភព៖ ខ្មែរថាមស៍
  4. យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្រ្តាលី ក្នុងឆ្នាំ២០២១ មានទំហំទឹកប្រាក់ប្រមាណ ៣២៤ លានដុល្លារ កើនឡើង ៥២% បើធៀបនឹងឆ្នាំ២០២០ ទោះបីជាមានវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីកូវីដ១៩។​ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. ក្រសួងវប្បធម៌ និងអង្គការយូណេស្កូ បានសហការផលិតវីដេអូខ្លី ដើម្បីបង្ហាញពីភាពសម្បូរបែបនៃរមណីដ្ឋានកោះកេរ្តិ៍ និងជំរុញការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ ក្នុងខេត្តព្រះវិហារ នាឱកាស នៃទីវាវប្បធម៌ជាតិនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងរៀបចំដែនដី បានជូនព័ត៌មានដល់មន្ទីរដែនដីតាមបណ្ដាខេត្ត ដើម្បីតាមដាន និងពិនិត្យ និងចាត់វិធានការលើក្រុមហ៊ុនសាងសង់ ដែលសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរ។​ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្រសួងសុខាភិបាល គ្រោងនឹងបញ្ជូន វ៉ាក់សាំងប្រភេទ Pfizer ទៅតាមមន្ទីរសុខាភិបាលរាជធានីខេត្ត ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីទូបង្កតត្រជាក់ សម្រាប់រក្សវ៉ាក់សាំងកូវីដ១៩ ដែលអាចរក្សាសីតុណ្ហភាព -៨០អង្សារ​ បានតំឡើងរួចរាល់​។ ប្រភព៖ ភ្នំពេញប៉ុស្តិ័