By admin
Thursday March 10th, 2022
MORNING NEWS BRIEF [March 10, 2022]
MORNING NEWS BRIEF [March 10, 2022]
MORNING NEWS BRIEF [March 10, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday March 10th, 2022
Monday March 14th, 2022
ព័ត៌មានសំខាន់ៗ
អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានធ្វើបទអន្តរាគមន៍ ០៦ចំណុច ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ស្ដីពីរបាយការណ៍សកលរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។ ប្រភព៖ Fresh News
រាជរដ្ឋាភិបាល គ្រោងចំណាយថវិកា ១០០លានដុល្លារ ដែលជាកម្ចីសម្បទានពីធនាគារពិភពលោក សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ៤ឡើងវិញ ដើម្បីធានាភាពធន់ជាមួយបម្រែបម្រួលអាកាសធាតុ និងលើកកម្ពុស់សុវត្ថិភាពការធ្វើដំណើរ ។ ប្រភព៖ សារព័ត៌មានថ្មីៗ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងប្រគលជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងជូនរដ្ឋាភិបាលឡាវ ដើម្បីប្រយុទ្ធនឹងវិបត្តិកូវីដ១៩ ជាពិសេស លើកិច្ចចាក់វ៉ាក់សាំង ឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ដើមអម្ពិល
ព័ត៌មាននយោបាយ
អ្នកនាំពាក្យក្រសួងការបទេស បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងរៀបចំនៅថ្ងៃទី២៨ ខែមីនា ត្រូវបានពន្យាពេល ទៅពេលក្រោយ ដោយថ្នាក់ដឹកនាំអាស៊ានមួយចំនួនមានកិច្ចការរវល់នៅចំពេលវេលានោះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធការស្នោះសុំរបស់សមត្ថកិច្ចចិន ក្នុងការចាប់ខ្លួនជនជាតិចិន ដែលប្រព្រឹត្តបទល្មើសក្នុងទឹកដីកម្ពុជាដោយខ្លួនឯង ដោយសារសំណើរនេះប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប្រភព៖ វិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អតីតមន្រ្តីជាន់ខ្ពស់ គណបក្សហ្វ៊ុនស៊ិនប៉ិច បានច្រានចោលលទ្ធភាពបង្រួបបង្រួមជាថ្មីក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ចក្រាវុធ ក្រោយចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆាំ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនក្នុងខែមករា ឆ្នាំ២០២២នេះ មានតម្លៃដល់ ១៨១លានដុល្លារ ដែលមានកំណើនប្រមាណ ២,១ ភាគរយ ធៀបជាមួយរយៈពេលដូចគ្នាកាលពីរឆ្នាំមុន។ ប្រភព៖ ខ្មែរថាមស៍
វៀតណាមបានសម្រេចបន្តផ្តស់កូតាឱ្យកម្ពុជានាំចេញអង្ករ ៣០ម៉ឺនតោន និងថ្នាំជក់ ៣ពាន់តោន ក្នុងការអនុគ្រោះពន្ធសូន្យរយៈពេល ០២ឆ្នាំ ដើម្បីជួយកាត់បន្ថយការប្រកួតប្រជែងរវាងឈ្មួញនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ក្រសួងបរិស្ថាន កំពុងពិចារណាលើសំណើរបស់ក្រុមហ៊ុនឯកជនក្នុងការវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ លើផ្ទៃដីក្រោម ១០ហិកតា នៃគម្រោងចំនួន១៦ ដែលស្ថិតនៅក្រុងបូកគោ ខេត្តកំពត ។ ប្រភព៖ ភ្នំពេញប៉ុស្តិ័
ព៍ត៌មានសង្គម
អគ្គនាយកស៊ីម៉ាក់កម្ពុជា បានឱ្យដឹងថា អាមេរិកផ្ដល់ជំនួយឥតសំណងប្រមាណ ៦លានដុល្លារ ដើម្បីជួយបោសសម្អាតតំបន់មួយចំនួន ដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមក្នុងសម័យសង្រ្គាមនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានជាតិកម្ពុជា
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ស្ថានភាពបឹងទន្លេសាបតម្រូវឱ្យមានចំណាត់ការជាបន្ទាន់ បើពុំដូច្នោះទេ ធនធានធម្មជាតិនឹងត្រូវហិនហោចក្នុងរយៈពេល ០២ឆ្នាំខាងមុខ ខណៈសកម្មភាពរំលោភបំពានច្បាប់នៅតែបន្តមាន។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ប្រទេសជប៉ុន បានផ្ដល់ជំនួយដែលមានទឹកប្រាក់ប្រមាណ ១លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងលើកកម្ពស៉សុខភាពសហគមន៍ និងកសាងសមត្ថភាពយុវជន នៅខេត្តព្រះវិហារ និងប៉ៃលិន។ ប្រភព៖ Fresh News