• By admin
  • Wednesday June 1st, 2022

MORNING NEWS BRIEF [JUNE 01,2022]

MORNING NEWS BRIEF [JUNE 01,2022]

MORNING NEWS BRIEF [JUNE 01,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងថាអាស៊ាន ចាំបាច់ត្រូវពង្រឹងមជ្ឈភាព ឯកភាព និងសាមគ្គីភាព ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការស្តារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងហុងគ្រី បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហ-ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្ទាប់ពីពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរបានស្ទុះឡើងវិញ។ ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី ប្តេជ្ញាចិត្តខ្ពស់នឹងបន្តលើកកម្ពស់សិទ្ធិកុមារ ដោយចាត់ទុកកុមារជាអ្នកបន្តវេន ក្នុងការជួយស្តារ កសាង និងអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយសក្តានុពល។ ​ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានដោះស្រាយបណ្តឹងចំនួន ២២ករណី ក្នុងចំណោមបណ្តឹង ៣០ករណី ដែលពាក់ព័ន្ធនឹងការមិនពេញចិត្តលើគោលនយោបាយ និងការចោទប្រកាន់របស់គណបក្សនយោបាយ។ ប្រភព៖ ខ្មែរថាមស៍
  2. សាលាដំបូង បានចាប់ខ្លួនសមាជិកអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសន័រវែស ពីការជាប់ពាក់ព័ន្ធនឹងបទល្មើសរួមគំនិតគ្នា ផ្លួលរំលំរដ្ឋាភិបាល។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមឯកសារសម្រាប់អញ្ជើញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលខិតជិតមកដល់ ឱ្យបានគ្រប់ៗគ្នា។ ប្រភព៖  Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងសេដ្ឋកិច្ច គ្រោងនឹងបោះផ្សាយមូលបត្រជាផ្លូវការចំនួន ៣០០លានដុល្លារ ដែលនឹងចេញផ្សាយក្នុងខែមិថុនា ដើម្បីជំរុញការអភិវឌ្ឍមូលបត្ររដ្ឋ និងឆ្លើយតបនឹងតម្រូវការបន្ទាន់។ ប្រភពខ្មែរថាមស៍ 
  2. ក្រសួងទេសចរណ៍ រំពឹងថានឹងមានភ្ញៀវទេសចរពីប្រទេសវៀត-ណាម និងប្រទេសថៃ បន្ទាប់ពីធ្វើការផ្សព្វផ្សាយពីបទដ្ឋានគតិ-យុត្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ។ ប្រភព៖ AMS News
  3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន០៤​ បន្ថែម ដែលមានទុនវិនិយោគចំនួន ១៧,១​លានដុល្លារ និងអាចបង្កើតឱកាសការងារ ៤.៩៩០កន្លែង។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព៍ត៌មានសង្គម
  1. ក្រសួងការងារ និងបង់ក្លាដែស នឹងបន្តពង្រឹងកិច្ចព្រមព្រៀងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀត ស្របពេលដែលអនុស្សារណៈ រវាងប្រទេសទាំងពីរបានផុតកំណត់។ ប្រភព៖ខ្មែរថាមស៍
  2. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានផ្តល់ការបណ្ដុះបណ្ដាលកងកម្លាំងកូឡុំប៊ីចំនួន​ ១៥នាក់ ស្ដីពីការហ្វឹកហ្វឺន និងគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការនៅកម្ពុជា។  ប្រភព៖ សារព័ត៍មានថ្មីៗ
  3. អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការរៀបចំទុកដាក់ឯកសារនៃការអភិរក្ស គឺជាគុណប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយដើម្បីធ្វើជាឯកសារយោងក្នុងកិច្ចការពាក់ព័ន្ធនានា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា