• By admin
  • Friday July 29th, 2022

MORNING NEWS BRIEF [JULY 29, 2022]

MORNING NEWS BRIEF [JULY 29, 2022]

MORNING NEWS BRIEF [JULY 29, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងការបរទេស បានប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ប្រភព៖ ខ្មែរថាមស៍
  3. ក្រុមហ៊ុនចិន បានបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៣០០លានដុល្លារ នៅដើមឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. រដ្ឋសភា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងរវាងកម្ពុជា និង ម៉ាកាវ ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា និងទប់ស្កាត់ការគេចវេសសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល។ ប្រភព៖ ខ្មែរថាមស៍
  2. គណបក្សខ្មែរតែមួយ បានប្រកាសការគាំទ្រចំពោះការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលគាំទ្រដោយ ១០៥សំឡេង។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ឧត្តមសនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញពីសុទិដ្ឋិនិយមក្នុងការពង្រឹងបន្ថែមទំនាក់ទំនងយោធាកម្ពុជា-កូរ៉េខាងត្បូង ក្នុងជំនួបទេ្វភាគីជាមួយ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ប្រធានគណៈកម្មាធិការជាតិ UNESCAP បានលើកឡើងថា កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងផ្តល់ទីផ្សារនាំចេញកាន់តែទូលំទូលាយសម្រាប់កម្ពុជា។ ​​ ប្រភពខ្មែរថាមស៍ 
  2. ក្នុងឆមាសទី១ ឆ្នាំ២០២២ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានច្រវាក់ផលិតកម្មនាំចេញ និងនាំចូល ចំនួន ១.៣៧៤ លានដុល្លារ ដែលមានកំណើន ៣៨,២៣ភាគរយ។ ប្រភព៖ AMS News
  3. ក្រសួងសេដ្ឋកិច្ចវាយតម្លៃថា កំណើនសេដ្ឋកិច្ច នឹងសម្រេចបានក្នុងរង្វង់៥,៤% ក្នុងឆ្នាំ២០២២ ដោយឧស្សាហកម្មត្រូវបានព្យាករថាមានកំណើន៩% សេវាកម្ម ៤,៣% និងកសិកម្ម ០,៧%។ ប្រភព៖  សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. រដ្ឋមន្ត្រីមហាផ្ទៃ និងប្រធាន OHCHR ប្រចាំកម្ពុជា ជួបពិភាក្សាអំពីបញ្ហាចង្អៀតណែនក្នុងពន្ធធនាគារ និងគោលការណ៍ដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ និងទោសក្នុងសហគមន៍។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. អាជ្ញាធរខេត្តនៅតាមព្រំដែន បានរឹតបណ្តឹង និងត្រួតពិនិត្យការចេញចូលក្នុងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺអ៊ុតស្វា។ ប្រភព៖ ខ្មែរថាមស៍
  3. យោងតាមរបាយការណ៍ UNDP កម្មវិធីផ្ទេរសាច់ប្រាក់ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ បានផ្តល់ប្រយោជន៍យ៉ាងសំខាន់ដល់គ្រួសារងាយរងគ្រោះជិត ៧០០.០០០គ្រួសារ នៅទូទាំងប្រទេស។ ប្រភព៖ខ្មែរថាមស៍