• By admin
  • Friday September 16th, 2022

MORNING NEWS BRIEF [SEPTEMBER 15, 2022]

MORNING NEWS BRIEF [SEPTEMBER 15, 2022]

MORNING NEWS BRIEF [SEPTEMBER 15, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមានចំណាប់-អារម្មណ៍ក្នុងការទទួលបង្កើតលេខាធិការដ្ឋាន RCEP នៅកម្ពុជា ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។ ប្រភព៖ Fresh News
  2. ក្រសួងការពារជាតិកម្ពុជា និងឡាវ ក្នុងនាមជាអ្នកជិតខាងល្អ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា​ ឱ្យដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គំនិតផ្តួចផ្តើម ចំនួន ០៤ចំណុច ដើម្បីលើកកម្ពស់ការចូលរួមក្នុងសកម្មភាព និងគម្រោងផ្លាស់ប្តូរថាមពលក្នុងតំបន់ឱ្យមានប្រសិទ្ធភាព។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានជឿជាក់ថា អាស៊ាននឹងបន្តរីកលូតលាស់តាមស្មារតីស្នូល «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» ដើម្បីផលប្រយោជន៍រួមរបស់តំបន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា វៀតណាម និងឡាវ បានពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីលើវិស័យការពារជាតិ ដើម្បីប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។ ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា សម្តេចនឹងបន្តសមាសភាពជាប្រធានបក្សដដែល បើទោះបីជាសម្តេចបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគតក៏ដោយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី ជំរុញអាស៊ានឱ្យបន្តពង្រីកពាណិជ្ជកម្មក្នុងតំបន់ នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាសាន លើកទី៥៤ តាមរយៈក្របខ័ណ្ឌ AFTA និង RCEP។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ថាអាស៊ាននៅតែជាគោលដៅទាក់ទាញវិនិយោគិន ទោះបីជាមានការប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ១៩ ក៏ដោយ។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើរបៀបវារៈចំនួន ០៨ចំណុច ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យមានភាពស៊ីជម្រៅជាងមុន។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. ក្រសួងវប្បធម៌ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីវប្បធម៌ G20 ក្រោមប្រធានបទ «វប្បធម៌ដើម្បីការរស់នៅប្រកប ដោយចីរភាព» នៅប្រទេសឥណ្ឌូនេស៊ី។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជួយគាំទ្រដល់ប្រជាជនដែលស្ម័គ្រចិត្តរុះរើចេញពីឧទ្យានបុរីអង្គរ ទៅកាន់ស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។ ប្រភព៖ ខ្មែរថាមស៍
  3. WFP បានសហការជាមួយក្រសួងអប់រំក្នុងការបើកយុទ្ធនាការទំនាក់ទំនង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គមអំពីរបបអាហាររបស់កុមារក្នុងវ័យសិក្សា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍