MORNING NEWS BRIEF [FEBRUARY 27, 2023]

MORNING NEWS BRIEF [FEBRUARY 27, 2023]

MORNING NEWS BRIEF [FEBRUARY 27, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្នុងជំនួបសាវនាការជាមួយព្រះមហាក្សត្រ ប្រធានាធិបតីចិន បានបញ្ជាក់ថា សហគមន៍វាសនារួមកម្ពុជា-ចិន នឹងចារក្នុងទំព័រថ្មី រួមទាំងមិត្តភាពដែកថែប ដែលមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោ បានបង្ហាញការព្រួយបារម្ភនៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលការខ្ចីប្រាក់ពីប្រទេសដៃគូអភិវឌ្ឍន៍ និងធនាគារ នឹងក្លាយជាប្រាក់ពាណិជ្ជកម្ម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា ត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃបណ្តាប្រទេសដែលមានហានិភ័យខ្ពស់សម្រាប់ការលាងលុយកខ្វក់ ដោយសារវឌ្ឍនភាពក្នុងការប្រឆាំងការលាងលុយ និងផ្តល់ហរិញ្ញប្បទានភេរវកម្ម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. កម្ពុជា បានស្នើដល់ភាគីចិនក្នុងការគាំទ្រក្នុងការរៀបចំដឹកនាំលំហាត់សមយុទ្ធនាគមាសក្នុងឆ្នាំ២០២៣ ឱ្យទទួលបានលទ្ធផលខ្ពស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គ.ជ.ប និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានជួបពិភាក្សាស្វែងយល់ពីតួនាទីរបស់គ.ជ.ប និងសារៈសំខាន់នៃការបោះឆ្នោតនៅក្នុងសង្គមប្រជាធិបតេយ្យនៅកម្ពុជា ដល់យុវជន។ ប្រភព៖ Fresh News 
  3. ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សត្រូវធំបំផុតរបស់កម្ពុជា គឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង និងស្នើឱ្យប្រជាជនខ្មែរ បន្តថែរក្សា និងការពារសន្តិភាព។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ធនាគារជាតិកម្ពុជា ធនាគារកណ្តាលនៃកោះសូឡូម៉ូន និងហ្វ៊ីជី បានចុះអនុស្សរណយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញវត្ថុ និងប្រព័ន្ធទូទាត់ធនាគារកណ្តាល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងជប៉ុន បានឯកភាពគ្នាបន្តកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តជំរុញបន្ថែមនូវវិនិយោគិនជប៉ុននៅកម្ពុជា និងការបើកដំណើរការជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ បន្តលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយ ខណៈក្រសួងពាណិជ្ជកម្ម កំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែមលើទីផ្សារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសង្គម
  1. គិតត្រឹមខែកុម្ភៈឆ្នាំ២០២៣ រដ្ឋាភិបាល បានចំណាយថវិកា ជាង ៩៦០លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោ មានសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបានចក្ខុវិស័យ ស្របតាមផែនការយុទ្ធសាស្រ្តជាតិសម្រាប់សកម្មភាពមីន ២០១៨-២០២៥ និងគោលដៅស្ថានភាពគ្មានមីននៅឆ្នាំ២០២៥។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ជាសមិទ្ធផលមួយនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យ អប់រំ និងជានិមិត្តរូបនៃខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា