MORNING NEWS BRIEF [JUNE 02, 2023]
MORNING NEWS BRIEF [JUNE 02, 2023]
MORNING NEWS BRIEF [JUNE 02, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday June 2nd, 2023
Friday June 2nd, 2023
ព័ត៌មានសំខាន់ៗ
គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងការពារជាតិ នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខលើកទី២០ ដែលនឹងពិភាក្សាលើការពង្រឹងសន្តិសុខ និងសន្តិភាពរបស់ឥណ្ឌូប៉ាស៊ីហ្វិក នៅសិង្ហបុរី ចាប់ពីថ្ងៃទី២-៤ នេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងពីបំណងចង់ពង្រីកអន្តរកម្មជាមួយបណ្តាសមាជិកអាស៊ាន ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យអាទិភាពនានា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា គ្រោងនឹងពង្រីកការិយាល័យតំណាងពាណិជ្ជកម្មកម្ពុជានៅទីក្រុងកេប៊ិក ប្រទេសកាណាដា និងទីក្រុងបាងកក ប្រទេសថៃ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មជាមួយប្រទេសដៃគូទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
គ.ជ.ប បានចូលរួមក្នុងសិក្ខាសាលាអន្តរជាតិលើកទី១១ និងមហាសន្និបាតលើកទី១០ នៃបណ្តាញRECEF ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការរៀបចំដំណើរការបោះឆ្នោត។ ប្រភព៖ Fresh News
គ.ជ.ប គ្រោងនឹងបោះពុម្ភសន្លឹកឆ្នោតប្រមាណ ១៣លានសន្លឹក សម្រាប់បម្រើឱ្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា នេះ។ ប្រភព៖ AMS News
ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីអាត្រានុកូលដ្ឋាន ស្ថិតិអាត្រានុកូលដ្ឋាន និងអន្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីបន្ថែមចំនួន ០៣ ដែលមានទំហំទឹកប្រាក់ប្រមាណ ២៣,២លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ២ពាន់កន្លែង។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំកម្ពុជា បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យភ័ស្តុភារកម្ម ដោយការជំរុញវិនិយោគិនកូរ៉េមកបណ្តាក់ទុនបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល០៤ខែនៃឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការនាំចេញកៅស៊ូ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៦លានដុល្លារ កើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
ឥណ្ឌា នឹងគាំទ្រកម្ពុជា លើសកម្មភាពស្តារ និងអភិរក្សប្រាសាទបុរាណ ព្រមទាំងសកម្មភាពបោសសម្អាតមីន ដើម្បរួមចំណែកដល់ការសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ និងជាការងារក្នុងវិស័យឧស្សាហកម្មទំនើប ដែលបច្ចុប្បន្នអត្រាមានការងារធ្វើមានជាង៩៩.៣%។ ប្រភព៖ Fresh News
EDC បានជូនដំណឹងពីភាពរអាក់រអួលនៃចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួននៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយសារការជួសជុល និងផ្លាស់ប្តូរបរិក្ខារ ចាប់ពីថ្ងៃទី១-៤ ខែមិថុនា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល