MORNING NEWS BRIEF [JULY 05, 2023]
MORNING NEWS BRIEF [JULY 05, 2023]
MORNING NEWS BRIEF [JULY 05, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday July 5th, 2023
Wednesday July 5th, 2023
ព័ត៌មានសំខាន់ៗ
ព្រះមហាក្សត្រ បានឡាយព្រះហស្តលេខាលើច្បាប់ ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានអនុម័តដោយរដ្ឋសភា និងត្រួតពិនិត្យចប់សព្វគ្រប់ដោយព្រឹទ្ធសភា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
កម្ពុជា ប្រកាសពីបុគ្គលដែលមិនអាចទទួលយកបានលើសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ចំនួន ២២រូប និងត្រូវចាកចេញពីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង។ ប្រភព៖ AMS News
រដ្ឋាភិបាល នឹងចាប់អនុវត្តគោលនយោបាយបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនយោជិក និងមន្រ្តីរាជការ ជាស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ ០២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
សម្តេចតេជោ បានអំពាវនាវដល់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត រួមគ្នាពន្យល់ប្រជាពលរដ្ឋ អំពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាពលទ្ធផលបោះឆ្នោត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប បានទទួលស្គាល់ជាផ្លូវការនូវសមាសភាពភ្នាក់ងារគណបក្សនយោបាយជាង ៦ម៉ឺននាក់ សម្រាប់ចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយស្តីពីការបង្ហាញ និងការសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
ក្នុងឆមាសទី១នៃឆ្នាំ២០២៣ រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគចំនួន ៩១ ដែលមានទុនវិនិយោគសរុបជាង ៩២៤លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ១១ម៉ឺនកន្លែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
NBC បានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច ដែលជាប្រព័ន្ធទូទាត់ប្រាក់ឆ្លងគ្រឹះស្ថាន និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់ស្របតាមការបច្ចេកវិទ្យាឌីជីថល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល០៥ ខែនៃឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនសម្រេចបានក្នុងទំហំ ៧៨០លានដុល្លារ កើនឡើង ០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
ក្រសួងអប់រំ ប្រកាសបើកយុទ្ធនាការគាំទ្រដល់ការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សា ដើម្បីពង្រឹងគុណភាពអប់រំតាមបែបឌីជីថល ចាប់ពីថ្ងៃទី១៣-២០ ខែកក្កដា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងកូរ៉េ បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយប.ស.សនៅកម្ពុជា និងរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារនៅកូរ៉េ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាគាំពារសង្គម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងការងារ និងមជ្ឈមណ្ឌល ACILS បានពិភាក្សាលើការបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការងារ និងការអនុវត្តគោលនយោបាយគាំទ្រកម្មករ និងលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា។ ប្រភព៖ Fresh News