MORNING NEWS BRIEF [JULY 17, 2023]

MORNING NEWS BRIEF [JULY 17, 2023]

MORNING NEWS BRIEF [JULY 17, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស បានគូសបញ្ជាក់ពីតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការAPT និងថ្លែងពីអាទិភាពសំខាន់ ០៣ ក្នុងការបង្កើនសមត្ថភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. កម្ពុជា បានបញ្ជាក់ពីការគាំទ្រគំនិតផ្តួចផ្តើម ស្តីពីឥណ្ឌូប៉ាស៊ីហ្វិកណាដែលមានគោលដៅរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ គោរពធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ាន ស្តីពីIndo-Pacific។ ប្រភព៖ AMS News 
  3. គណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MGC លើកទី១២ ដើម្បីពិភាក្សាលើវឌ្ឍនភាពដែលបានធ្វើក្នុងវិស័យអាទិភាពនៃ​ផែនការ​សកម្មភាព MGC ​២​០​១​៩​-​២​០​២​២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ប្រភព៖ AMS News 
  2. អតីតនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមជាអ្នកសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខនេះ។ ប្រភព៖ ខ្មែរថាមស៍
  3. អ.ជ.ព.ដ បានច្រានចោលទាំងស្រុងលើការផ្សាយព័ត៌មានមិនពិតរបស់Cambodia SUNTV ដែលថាវៀតណាមបង្ខិតបង្គោលព្រំដែនចូលកម្ពុជា ថាគ្មានមូលដ្ឋានពិត និងមានចេតនានយោបាយ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ GDT បានប្រមូលចំណូលពន្ធអាករ បានក្នុងទំហំទឹកប្រាក់ ២.០៧២លានដុល្លារ ស្មើនឹង ៥៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគក្នុងវិស័យ កមន្តសាលបន្ថែមចំនួន ០៥ ដែលមានទុនវិនិយោគសរុបជាង ៥២,២លានដុល្លារ និងបង្កើតឱកាសការងារ ១៤.០០០កន្លែង។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ កម្ពុជា បានទទួលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិកនៅកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ ៣៩លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនឯកជន​ បានពិភាក្សាលើការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ចំណេះដឹង និងការចាប់យកជំនាញក្នុងវិស័យឌីជីថលនៅកម្ពុជា ឱ្យមានកាន់តែប្រសើរឡើង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋាភិបាល គ្រោងនឹងបង្កើនថវិកាវិនិយោគលើវិស័យអប់រំ ដល់ប្រមាណ ៨២០លានដុល្លារ ក្នុងឆ្នាំនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួង​ធនធាន​ទឹក​​ ​​ជូនដំណឹង​ពីស្ថានភាពធាតុអាកាស ថាកម្ពុជា​កំពុង​រង​ឥទ្ធិពល​​ព្យុះ​ទី​ហ្វុ​ង​ និងអំពាវនាវដល់អ្នកធ្វើដំណើរ និងអ្នកនេសាទផ្អាកធ្វើដំណើរលើផ្ទៃសមុទ្រចាប់ពី​ថ្ងៃ​ទី​១​៦​-២​០​ នេះ​។ ប្រភព៖ ខ្មែរថាមស៍