MORNING NEWS BRIEF [JULY 26, 2023]

MORNING NEWS BRIEF [JULY 26, 2023]

MORNING NEWS BRIEF [JULY 26, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស និងប្រធានប្រតិភូបក្សកុម្មុយនីស្តចិន បានពិភាក្សាលើការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ នាឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសដែលកម្ពុជា បានរៀបចំការបោះឆ្នោតឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ ប្រភព៖ AMS News 
  3. អូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទឹកប្រាក់ ៨៣,៦លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច-សង្គម ក្នុងឆ្នាំ២៣-២៤។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. ប្រធានាធិបតីចិន បានអបអរសាទរ សម្តេចតេជោដែលបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងបង្ហាញឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែម។ ប្រភព៖ ខ្មែរថាមស៍
  2. គណបក្សនយោបាយមួយចំនួន ប្រកាសទទួលស្គាល់ និងគាំទ្រលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតឆ្នាំ២០២៣ ដែលគណបក្សប្រជាជនទទួល ១២០អាសនៈ និងFUNCINPEC ទទួល ៥អាសនៈ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ត្រឹមថ្ងៃទី២៥ ខែកក្កដា គ.ជ.ប ទទួលបណ្តឹង ៣៥ទូទាំងប្រទេស ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២៣ ខណៈបណ្តឹង ៣០ ត្រូវបានដោះស្រាយ និង០៥បណ្តឹងនឹងដោះស្រាយនៅថ្ងៃទី២៧នេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តអនុវត្តគោលការណ៍រក្សាសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីជំរុញការអភិវឌ្ឍជាតិ និងរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៤។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី សម្រេចបានក្នុងទំហំទឹកប្រាក់ ៤១៥លានដុល្លារ កើនឡើង ៥៦៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌា សម្រេចបាន ១២៣លានដុល្លារ កើនឡើងប្រមាណ ៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ក្រសួងអប់រំ បានចេញសេចក្តីប្រកាសព័ត៌មាន ​ស្តីពីការកំណត់យកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ឆ្នាំ២០២២-២៣។ ប្រភព៖ Fresh News 
  2. ក្រសួងសាធារណការ បានជូនដំណឹងពីការយកថ្លៃសេវាបញ្ជូល ថាមពលសម្រាប់យានយន្តអគ្គិសនី ដែលមានតម្លៃ១.៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. គ.ជ.គ.ម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ ដែលត្រឹមរយៈពេល៦ខែនៃឆ្នាំនេះ មាន​មនុស្ស​ ៥០ទទួលមរណកាល ដោយ​​សារ​​គ្រោះធម្មជាតិ​​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍