MORNING NEWS BRIEF [JULY 31, 2023]

MORNING NEWS BRIEF [JULY 31, 2023]

MORNING NEWS BRIEF [JULY 31, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើសកម្មភាពបោសសម្អាតមីន ជាមួយ​នឹង​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​កាត់​បន្ថយ​ការ​គំរាម​កំហែង​ដោយ​គ្រាប់មីន​នៅ​កម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា នាអាណត្តិទី៧នេះ រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីនយោបាលស្នូលចំនួន ៧ ដែលក្នុងនោះមានកម្មវិធីនយោបាយស្នូល ៣ ដែលជំរុញការអភិវឌ្ឍវិស័យកសិកម្ម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សមាគមភស្តុភារកម្មកម្ពុជា បានរំពឹងថា ក្នុងអាណត្តិថ្មីនៃរដ្ឋសភា កម្ពុជាអាចនឹងទាញយកសក្តានុពលវិនិយោគបន្ថែម ដែលជាកត្តាមួយរួមចំណែកដល់ការជំរុញវិស័យភុស្តភារកម្មនៅកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានថ្លែងថា ក្នុងអាណត្តិថ្មីនេះ នឹងបន្តមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ​ដើម្បី​ជា​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​សម្រាប់​អភិវឌ្ឍ​សង្គម​ ​និង​​ស្មារតី​បង្រួប​បង្រួម​ជាតិ​។ ប្រភព៖ ខ្មែរថាមស៍
  2. អគ្គរដ្ឋទូតស៊ីបប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសន្តិភាពរបស់ប្រទេសស៊ីប និងការបង្កើនទំនាក់ទំនងទ្វេភាគីល្អ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប ចេញសេចក្តីប្រកាស ស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឆ្នាំ២០២៣ ថាមានភាពត្រឹមត្រូវ និងមិនមានភាពមិនប្រក្រតីណាមួយឡើយ។ ប្រភព៖ សារព័ត៌មានដើមអំពិល
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងខែកក្កដានៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន ០៩បន្ថែម ដែលមានទុនសរុប ៧១លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ១៧.០២៩កន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. គិតត្រឹមខែកក្កដានៃឆ្នាំ២០២៣ ក្នុងដំណាក់កាលទី១នៃប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មអនឡាន មានអាជីវកម្មចំនួន ២៧.៥១១ បានចុះបញ្ជី ដែលមានទឹកប្រាក់ជាង ៨,០៩លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
  3. ធនាគារ ARDB បានបើកកិច្ចប្រជុំជាមួយ CRF និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីដាក់វិធានការនានា ក្នុងការបង្កើនផលិតភាពនៃការនាំចេញអង្ករឱ្យគ្រប់ ១លានតោន និងបំពេញតម្រូវការក្នុងសុ្រក។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
  1. រដ្ឋលេខាធិការប្រចាំការក្រសួងការងារ បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ និងអាជីពច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះ នៃការអភិឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងបរិស្ថាន បានដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិក ដើម្បី​ចែកចាយ​ចំណេះ​ដឹង ​និង​ព័ត៌មាន​​ទាក់ទង​នឹង​បរិស្ថាន ​និង​​សក្តានុពលធនធាន​ធម្មជាតិ​ ដល់​​សាធារណជន​។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងការងារ ជូនដំណឹងពីការផ្តល់ប្រាក់ឧបត្ថម្ភ លើកទី៥ ជូនដល់កម្មករនយោជិតជាង ៧ពាន់នាក់ ក្នុងវិស័យកាត់ដេរ  ដែលត្រូវបានព្យួរកិច្ចសន្យាការងារតាមស្មារតីនៃកញ្ចប់ថវិការដ្ឋាភិបាល។ ប្រភព៖ Fresh News