MORNING NEWS BRIEF [AUGUST 2, 2023]
MORNING NEWS BRIEF [AUGUST 2, 2023]
MORNING NEWS BRIEF [AUGUST 2, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday August 2nd, 2023
Wednesday August 2nd, 2023
ព័ត៌មានសំខាន់ៗ
សមាសភាពរដ្ឋាភិបាលក្នុងអាណត្តិថ្មី នឹងចូលរួមមហាសន្និបាត UNGA លើកទី៧៨ ដើម្បីបង្ហាញទស្សនៈកម្ពុជាលើឆាកអន្តរជាតិ និងរួមចំណែកដល់ការកសាងសាមគ្គីភាពសកល ក្នុងខែកញ្ញានេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ភ្នាក់ងារ JICA ប្រចាំកម្ពុជា បានសន្យាថានឹងរឹតបន្តឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ស្របពេលកម្ពុជា និងជប៉ុន ឈានដល់ឆ្នាំទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងអប់រំ និងស្ថានទូតបារាំងប្រចាំកម្ពុជា ចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ និងបន្តគម្រោងស្រាវជ្រាវលើការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាមានសិទ្ធិធ្វើទំនើបកម្មយោធា ហើយមូលដ្ឋានទ័ពរាមមិនបានគំរាមកំហែងសន្តិសុខតំបន់ ដែលការធ្វើនេះក្នុងបំណងពង្រឹងសមត្ថភាពការពារជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនីតិកាលទី៧ រួមទាំងការបែងចែកអាសនៈក្នុងរដ្ឋសភា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រភព៖ ខ្មែរថាមស៍
គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឆ្នាំ២០២៣ ដែលគណបក្សប្រជាជនទទួលបានជាង ៦.៣លានសំឡេង និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានជាង ៧១ម៉ឺនសំឡេង។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៥៤៥លានដុល្លារ ០,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ធនាគារជាតិ បានបង្ហាញថា គិតត្រឹមខែមិថុនានៃឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ ១៨,៤ ពាន់លានដុល្លារ កើនឡើង ៣,២% បើធៀបនឹងចុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ក្នុងឆមាសទី១នៃឆ្នាំនេះ វិស័យធនាគារ បានផ្តល់ឥណទាន ជាង ៤៦ពាន់លានដុល្លារ ខណៈមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទានចំនួន ១០ពាន់លានដុល្លារ សម្រាប់គាំទ្រវិស័យសំខាន់ៗនៃសេដ្ឋកិច្ច។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសង្គម
ADB បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង នៃកម្លាំងពលកម្មនៅកម្ពុជា ដោយការធ្វើកំណែទម្រង់ និងវិនិយោគលើ TVET។ ប្រភព៖ AMS News
រដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការប្រែក្លាយទីភ្នាក់ងារបញ្ជាក់សេវាសុខាភិបាល ទៅទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដើម្បីផ្តល់ការគាំទ្ររដ្ឋបាល និងបច្ចេកទេសដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម។ ប្រភព៖ Fresh News
កម្ពុជា ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ ដែលរំពឹងថានឹងជួយលើកស្ទួយកិត្តិនាមជាតិបន្ថែមទៀត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍