MORNING NEWS BRIEF [AUGUST 3, 2023]

MORNING NEWS BRIEF [AUGUST 3, 2023]

MORNING NEWS BRIEF [AUGUST 3, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានថ្លែងអំណរគុណចំពោះវៀតណាម សម្រាប់ការគាំទ្រឥតងាករេចំពោះកម្ពុជា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងល្អរវាងបក្ស រដ្ឋាភិបាល និងប្រជាជន ដើម្បីប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. នាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា និងថៃ បើកកិច្ចប្រជុំលើកទី៧ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនទ័ព និងសកម្មភាពរក្សាសន្តិភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ធនាគារជាតិ បានបង្ហាញទស្សនវិស័យសម្រាប់ឆ្នាំ២០២៣ ថាសេដ្ឋកិច្ចកម្ពុជា រំពឹងនឹងបន្តកើនឡើងក្នុងរង្វង់ ៥,៥% ដោយសារកំណើនទេសចរណ៍ កសិកម្ម សំណង់ និងវិស័យកាត់ដេរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ ថ្លែងថា ការបោះឆ្នោតនៅកម្ពុជានាអាណត្តិទី៧ គឺបង្ហាញពីជោគជ័យនៃប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ដោយមានការចូលរួមបោះឆ្នោតពីប្រជាជនប្រមាណ ៨លាននាក់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ប្រធានសម្ពន្ធ IAEO បានបញ្ជាក់ថា កម្ពុជាគោរពច្បាប់ ស្ដីពីបេក្ខភាពជាអ្នកតំណាងរបស់គណបក្ស និងដំណើរការបោះឆ្នោត ព្រមទាំងសេរីភាពនៃការបញ្ចេញមតិរបស់អ្នកបោះឆ្នោត។ ប្រភព៖ Fresh News 
  3. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញទស្សនៈនឹងការដឹកនាំថា ​មាន​ត្រឹម​គំនិត ​និង​ឆន្ទៈ គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ​បើ​​មិន​ហ៊ាន​ធ្វើ ពោលគឺ​​ការអនុវត្ត ដែល​តម្លៃ​លើ​កិច្ចការ​ស្ថិតនៅលើ​លទ្ធផល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងប្រតិភូសភាពាណិជ្ជកម្មសិង្ហបុរី បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងស្វែងយល់សក្តានុពលទីផ្សារ និងឱកាសវិនិយោគនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ កម្ពុជា នាំចេញគ្រឿងអេឡិចត្រូនិកទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទឹកប្រាក់ ១.៤ពាន់លានដុល្លារ កើនឡើង ១,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ កម្ពុជា បានបញ្ចេញថវិកាប្រមាណ ១,០៨ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈចំនួន ៤ប្រភេទ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាសមិទ្ធិផលបន្ថែមថ្មីមួយរបស់រដ្ឋាភិបាល ជូនដល់ប្រជាជនប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ការ​​ប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ ចាំបាច់​ត្រូវ​​មានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដើម្បីគាំទ្រដល់ជនមានពិការភាពទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាផ្សេងៗ។ ប្រភព៖ ខ្មែរថាមស៍