MORNING NEWS BRIEF [AUGUST 14, 2023]
MORNING NEWS BRIEF [AUGUST 14, 2023]
MORNING NEWS BRIEF [AUGUST 14, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday August 14th, 2023
Monday August 14th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ និងមេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី បានជួបសម្តែងការគួរសម និងពិភាក្សាលើការជំរុញកិច្ចសហប្រតិ-បត្តិការទ្វេភាគីតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការហ្វឹកហាត់។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសចិន បានឯកភាពគ្នានឹងពង្រឹងការជឿទុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះការគោរពអធិបតេយ្យ និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា និងគាំទ្រយ៉ាងពេញលេញចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសចិន បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាពនានា និងបន្តទំនាក់ទំនងជិតស្និតបន្ថែមទៀត។ ប្រភព៖ AMS News
ប្រធានាធិបតីឥណ្ឌូណេស៊ី បានអបអរចំពោះសម្តេចតេជោ ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងប្តេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
រដ្ឋសភានីតិកាលទី៧បានជូនដំណឹងពីការបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
អគ្គលេខាធិការ CDC ថ្លែងថា ទំនាក់ទំនងការទូតជាមិត្តភាពដែកថែបកម្ពុជា-ចិន បានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ដែលចិនជាប្រភពវិនិយោគ និងភ្ញៀវទេសចរធំជាងគេរបស់កម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
សម្តេចតេជោ បានថ្លែងថា កម្ពុជានឹងស្វាគមន៍ប្រតិភូឥណ្ឌូណេស៊ីដែលនឹងធ្វើដំណើរមកកាន់កម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាលើការនាំចេញអង្ករពីកម្ពុជា ទៅឥណ្ឌូណេស៊ី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
មន្ត្រីជាន់ខ្ពស់ CDC បានជំរុញវិនិយោគិនក្នុងស្រុក ឱ្យវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម និងកសិកម្ម ដែលជាវិស័យមានសក្តានុ-ពលខ្លាំងនាពេលបច្ចុប្បន្ននេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណង ២.១លានដុល្លារ ដល់កម្ពុជា លើគម្រោងបោសសម្អាតមីនមនុស្សធម៌ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ប្រភព៖សារព័ត៌មានថ្មីៗ
រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករ សម្រាប់ឆ្នាំ២០២៤។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
មូលនិធិជាតិជំនួយសង្គម បានជូនដំណឹង ស្ពីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែសីហា ២០២៣ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៉ីវិល និងអ្នកនៅក្នុងបន្ទុក។ ប្រភព៖ AMS News