MORNING NEWS BRIEF [AUGUST 16, 2023]
MORNING NEWS BRIEF [AUGUST 16, 2023]
MORNING NEWS BRIEF [AUGUST 16, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday August 16th, 2023
Wednesday August 16th, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកដល់ការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជា បានធ្វើការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុបក្ស។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
អ្នកវិភាគ និងយុវជន បានបង្ហាញភាពជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មី ជាពិសេសលើការពង្រឹងទំនាក់ទំនងការទូតអន្តរជាតិនានា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះ និងប្រធាននៃកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន លើកទី១៩ ពីថ្ងៃទី ១៦-១៧ ខែសីហា ឆ្នាំ២០២៣ ក្នុងខេត្តសៀមរាប។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
គ.ជ.ប បានលើកឡើងថា ភាពជោគជ័យនៃការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺជាសមិទ្ធិផលថ្មីមួយ ដែលកម្ពុជាសម្រេចបានក្នុងដំណើរការប្រជាធិបតេយ្យ និងកែទម្រង់ការបោះឆ្នោត។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃឱ្យខិតខំបំពេញការងារបន្ត ដើម្បីនិរន្តរភាពជាតិ ខណៈប្រទេសមានការផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំគ្រប់កងកម្លាំង ឱ្យពង្រឹងសន្តិ-សុខសណ្ដាប់ធ្នាប់ នាព្រឹត្តិការណ៍ប្រជុំសភា និងស្បថចូលកាន់តំណែងរដ្ឋាភិបាលនីតិកាលទី៧ នាថ្ងៃទី២១-២២ ខែសីហា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមខែកក្កដានៃឆ្នាំ២០២៣ ការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ៦,២៧លានដុល្លារ ថយចុះ ២០,៤៤%។ ប្រភព៖ ខ្មែរថាមស៍
ប្រតិភូសភាពាណិជ្ជកម្មថៃ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ខណៈឆមាសទី១នៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរសម្រេចបាន ១,៩ពាន់លានដុល្លារ។ ប្រភព៖ ស្ថានីយទូរស្សន៍ បី ធី វី
មន្ត្រីជាន់ខ្ពស់នៃ CDC លើកឡើងថា លំហូរវិនិយោគបរទេសនៅកម្ពុជា មានស្ថិរភាពល្អ បើទោះបីជាផលប៉ះពាលនៃជំងឺកូវីដ១៩ និងភាពតានតឹងនៃពាណិជ្ជកម្មរវាងអាម៉េរិក-ចិនបន្តអូសបន្លាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
ចិន នឹងផ្តល់ជំនួយជាទឹកដល់កម្ពុជាក្នុងប្រាក់ ៤១,៣៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែក និងការកសាងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលតភ្ជាប់ទៅថៃ ឡាវ និងចិន។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងបរិស្ថាន ដាក់ឱ្យប្រើប្រាស់កម្មវិធី «ដើរលេងស្រុកយើង» ដែលជាទំនើបកម្មក្នុងការគាំទ្រនិងផ្សព្វផ្សាយវិស័យទេសចរណ៍បែបបច្ចេកវិទ្យាស៊ីវីល័យឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋបាលខេត្តកណ្តាល នឹងដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលតាមបែបឌីជីថល ដើម្បីធ្វើកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈប្រកបដោយទំនើបកម្ម តាមបរិបទ IR4.0។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍