MORNING NEWS BRIEF [AUGUST 28, 2023]
MORNING NEWS BRIEF [AUGUST 28, 2023]
MORNING NEWS BRIEF [AUGUST 28, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday August 28th, 2023
Tuesday August 29th, 2023
ព័ត៌មានសំខាន់ៗ
ប្រធានាធិបតីគុយបា បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃក្រុម៧៧+ចិន នៅប្រទេសគុយបា នាខែកញ្ញាខាងមុខនេះ។ ប្រភព៖ ខ្មែរថាមស៍
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សង្កត់ធ្ងន់លើទំនាក់ទំនងរឹងមាំរវាងកម្ពុជា-ចិន និងបញ្ជាក់ការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់វិស័យអាទិភាព ដើម្បីប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
កម្ពុជា និងវៀតណាម បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន ដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
នាយករដ្ឋមន្ត្រីរុស្ស៊ី មានភាពជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី នឹងជំរុញការអភិវឌ្ឍបន្ថែមនៃទំនាក់ទំនងមិត្តភាពប្រពៃណី និងទំនាក់ទំនងជាដៃគូរវាងរុស្ស៊ី-កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ទីស្តីការគណៈរដ្ឋមន្ត្រី បដិសេធ និងច្រានចោលទការផ្សាយរបស់RFA ក្រោមចំណងជើង «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីកបាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន»។ ប្រភព៖ អង្គភាពប្រតិកម្មរហ័ស
គ.ជ.ប បានជូនដំណឹង ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ប្រភព៖ AMS New
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតEU ប្រចាំកម្ពុជា បានជួបពិភាក្សា និងលើកឡើងពីគោលនយោបាយកសិកម្មដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលជាចរន្តសំខាន់នៃសេដ្ឋកិច្ចជាតិ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មី បានថ្លែងថា សមិទ្ធផលអាណត្តិចាស់ គឺជាមូលដ្ឋានគ្រឹះ និងផែនទីបង្ហាញផ្លូវសម្រាប់ត្រងត្រាប់ និងអនុវត្តបន្ត ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថ្មីបន្ថែមនាអាណត្តិថ្មី។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន១៣បន្ថែម ដែលមានទុនវិនិយោគប្រមាណ ៤២៥,៩លានដុល្លារ និងបង្កើត ឱកាសការងារ ២៣.២៥៦កន្លែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចថ្មី បានប្តេជ្ញា លើការពង្រឹងប្រសិទ្ធភាពការងារ និងដាក់ចេញគោលនយោបាយអភិវឌ្ឍន៍នានា ដើម្បីជំរុញការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពិនិត្យវឌ្ឍនភាពការងារនៅតាមមន្ទីរពេទ្យមូលដ្ឋាន និងជំរុញឱ្យមន្ត្រីយកចិត្តទុកដាក់លើការលើកកម្ពស់សេវាថែទាំសុខភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ប្រភព៖ Fresh News
ឯកឧត្តម លី ធុជ ថ្លែងថា ការអប់រំពីការកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះ នៅតែជាកិច្ចការចាំបាច់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ នៅតាមសហគមន៍។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍