ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤»
សៀវភៅជាសំឡេង (Audiobook) ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤» និពន្ធដោយលោក ហោ សិទ្ធី អ្នកស្រាវជ្រាវ និងសមាជិកក្រុមគណៈកម្មការប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកកិច្ចការអន្តរជាតិ នៅសាកលវិទ្យាល័យ Linnaeus នៃប្រទេសស៊ុយអែត។ ____ ចាប់តាំងពីដើមសតវត្សរ៍ទី២១ មធ្យោបាយនៃប្រាស្រ័យទាក់ទងបានវិវឌ្ឍយ៉ាងគួរឱ្យកត់សម្គាល់ ប្រសិនបើយើងក្រឡេកទៅមើលអតីតកាលនៅពេលដែលមនុស្សប្រាស្រ័យទាក់ទងគ្នាតាមរយៈសំបុត្រ ឬការហៅទូរស័ព្ធ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជានិន្នាការថ្មី និងជឿនលឿនជាមួយនឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតដែលមានតម្លៃទាបជាងមុន និងល្បឿនលឿនជាងមុន ដែលអនុញ្ញាតឱ្យមនុស្សប្រាស្រ័យទាក់ទងគ្នាបានរហ័សជាងមុន។ ខណៈពេលដែលវាកំពុងទទួលបានប្រជាប្រិយភាព អ្នកប្រើប្រាស់មួយចំនួននៅមិនទាន់យល់ច្បាស់អំពីអត្ថន័យនៃពាក្យ «ប្រព័ន្ធផ្សព្វផ្សាយសង្គម»…