Episode 1:Cambodia’s Economic Foundations and Education System in Post-COVID-19
ប្រធានបទ កិច្ចសន្ទនាវាគ្មិនកម្ពុជា #Episode1 ក្រោមប្រធានបទ «គ្រឹះសេដ្ឋកិច្ច និងប្រព័ន្ធអប់រំកម្ពុជា ក្រោយជំងឺកូវីដ១៩» ដែលមានការចូលរួមពីវាគ្មិនកិត្តិយស លោក វ៉ាន់ ដេវីឌ សហការីជាន់ខ្ពស់-ភាពជាដៃគូរវាងរដ្ឋ-ឯកជន នៃ PLATFORM IMPACT និងលោកបណ្ឌិត អ៊ុន លាង សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វាគ្មិនទាំងពីររូប បានធ្វើការចែករំលែកការយល់ឃើញ និងមតិយោបល់ដ៏មានអត្ថន័យ និងស៊ីជម្រៅដែលជាជ្រុងមួយនៃការពិចារណាទៅលើដំណើររៀបចំគ្រឹះសេដ្ឋកិច្ច និងប្រព័ន្ធអប់រំនៅកម្ពុជា នៅពេលដែលជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ Watch here