ESSAY CONTEST 2019 – SECOND PLACE WINNER
អត្ថបទសំណេរជ័យលាភីលេខ២ ការប្រកួតសំណេរឆ្នាំ២០១៩ អំពី “តើកម្ពុជាគួរត្រៀមខ្លួនដូចម្តេចសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤?” ដោយ លោក ម៉ៅ សំណាង ដែលបច្ចុប្បន្នជាអ្នកសារព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ ភី អិន អិន — បដិវត្តន៍ឧស្សាហ៍កម្មទី៤ មានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាការប្រកួតប្រជែងសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ ប្រសិនបើមិនមានការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាមុន សម្រាប់ទទួលយក និងក្តាប់យកកាលានុវត្តភាពនាំមកដោយបដិវត្តន៍ថ្មីនេះ កម្ពុជាអាចជួបនឹងការខាតបង់ប្រយោជន៍យ៉ាងច្រើន។ ទន្ទឹមនេះ ធនធានមនុស្ស កម្លាំងពលកម្ម គំនិតច្នៃប្រឌិតថ្មីៗ និងនវានុវត្តន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគឺជាកត្តាចម្បងដែលកម្ពុជាកំពុងត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ន។ យ៉ាងណាក្តី ដើម្បីកម្ពុជាអាចចាប់យក និងប្រើប្រាស់បដិវត្តន៍ឧស្សាហកម្មទី៤នេះ តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ…