សៀវភៅជាសំឡេង (Audiobook) ជំពូក ១១៖ «ហេតុអ្វីអក្ខរកម្មឌីជីថល មានសារសំខាន់» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
____
ការផ្លាស់ប្ដូរបែបឌីជីថល បានក្លាយជាទិសដៅសំខាន់មួយនៃគោលនយោបាយ ក្នុងប្រទេសជាច្រើន ខណៈដែលប្រទេសទាំងនោះបាន និងកំពុងខិតខំសម្របខ្លួនទៅនឹងបដិវត្ដន៍ឧស្សាហកម្មទី៤។ ដោយសារតែមានការអភិវឌ្ឍ និងរីកលូតលាស់នៃបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ ដែលតម្រូវឱ្យមនុស្សគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទំនួលខុសត្រូវ។ មូលហេតុទាំងនេះ ធ្វើឱ្យអក្ខរកម្មឌីជីថលមានសារសំខាន់ខ្លាំងសម្រាប់ការរស់នៅក្នុងបរិស្ថានឌីជីថល ក៏ដូចជានៅក្នុងយុគសម័យព័ត៌មាន។