ជំពូកទី២៖ បដិវត្តន៍ឧស្សាហកម្មទី៤

ជំពូកទី២៖ បដិវត្តន៍ឧស្សាហកម្មទី៤

ជំពូកទី២៖ បដិវត្តន៍ឧស្សាហកម្មទី៤ 150 150 Cambodia Development Center

ប្រធានបទ

សៀវភៅជាសំលេង (Audiobook) ជំពូកទី២៖ «បដិវត្តន៍ឧស្សាហកម្មទី៤» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

គម្រោងសៀវភៅជាសំលេង (Audiobook) ជាសកម្មភាពផ្សព្វផ្សាយសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍សិក្សាស្រាវជ្រាវ អំពីបដិវត្តន៍ឧស្សាកម្មទី៤។ ការចែករំលែកចំណេះដឹង តាមរយៈថ្នាលឌីជីថលដោយឥតគិតថ្លៃនេះ នឹងផ្តល់ជាពុទ្ធិសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវទៅលើបចេ្ចកវិទ្យានៃបដិវត្តន៍ឧស្សាកម្មទី៤ និងបណ្តុះចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ស្តីពីសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យានៃបដិវត្តន៍ ឧស្សាហកម្មទី៤ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។ នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ សៀវភៅជាសំលេង (Audiobook) នឹងធ្វើការចាក់ផ្សាយជំពូកទី២ នៃសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ស្រាវជ្រាវ និងនិពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។