ជំពូកទី៣៖ ស្វែងយល់ពីសេដ្ឋកិច្ចឌីជីថល

ជំពូកទី៣៖ ស្វែងយល់ពីសេដ្ឋកិច្ចឌីជីថល

ជំពូកទី៣៖ ស្វែងយល់ពីសេដ្ឋកិច្ចឌីជីថល 150 150 Cambodia Development Center


ប្រធានបទ

សៀវភៅជាសំឡេង (Audiobook) ជំពូក ៣៖ «ស្វែងយល់ពីសេដ្ឋកិច្ចឌីជីថល» និពន្ធដោយកញ្ញា គង់ រតនធីតា អ្នកសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា, អ្នកនិពន្ធអត្ថបទមួយរូប និងជាក្រុមការងារកែសម្រួល សូមសណ្តាប់ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៦:០០ ល្ងាច នេះតទៅ
____
គម្រោងសៀវភៅជាសំឡេង (Audiobook) ជាសកម្មភាពផ្សព្វផ្សាយសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត នឹងផ្តល់ជាពុទ្ធិសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍សិក្សាស្រាវជ្រាវ អំពីបដិវត្តន៍ឧស្សាកម្មទី៤។ ការចែករំលែកចំណេះដឹង តាមរយៈថ្នាលឌីជីថលដោយឥតគិតថ្លៃនេះមានគោលបំណងបណ្តុះចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ស្តីពីសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យានៃបដិវត្តន៍ ឧស្សាហកម្មទី៤ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។
ការផ្លាស់ប្តូរបែបឌីជីថល បាននិងកំពុងកើតឡើងដំណាលគ្នានឹងបដិវត្តន៍ឧស្សាហកម្មទី៤។ និន្នាការនៅទូទាំងពិភពលោក នាពេលបច្ចុប្បន្នបានស្វាគមន៍យ៉ាងក្លៀវក្លានូវបដិវត្តន៍ជំនាន់ថ្មី រួមទាំងអ៉ីនធឺណិត ប្រព័ន្ធទិន្នន័យធំ (Big Data) កុំព្យូទ័រពពក (Cloud Computing) បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងបច្ចេកវិទ្យាឌីជីថលជាច្រើនទៀតនាពេលថ្មីៗនេះ ដែលជាកត្តាចោទជាចម្ងល់ទាក់ទិននឹងពាក្យថា «សេដ្ឋកិច្ចឌីជីថល»។ ក្នុងអត្ថបទជំនួយស្មារតីនេះ នឹងធ្វើការស្វែងយល់ដោយសង្ខេប អំពីសេដ្ឋកិច្ចឌីជីថលជារួម និងដំណើររបស់វានៅក្នុងបរិបទកម្ពុជា។