ជំពូក៥៖ អ្វីដែលអ្នកគួរយល់ដឹងអំពីទីក្រុងវៃឆ្លាត

ជំពូក៥៖ អ្វីដែលអ្នកគួរយល់ដឹងអំពីទីក្រុងវៃឆ្លាត

ជំពូក៥៖ អ្វីដែលអ្នកគួរយល់ដឹងអំពីទីក្រុងវៃឆ្លាត 150 150 Cambodia Development Center

ប្រធានបទ

សៀវភៅជាសំឡេង (Audiobook) ជំពូក៥៖ «អ្វីដែលអ្នកគួរយល់ដឹងអំពីទីក្រុងវៃឆ្លាត» និពន្ធដោយកញ្ញា ជា មុយគីម អនុប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាក្រុមការងារកែសម្រួល និងពិនិត្យអត្ថបទ។ សូមសណ្តាប់ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៦:០០ ល្ងាច នេះតទៅ
____
គម្រោងសៀវភៅជាសំឡេង (Audiobook) ជាសកម្មភាពផ្សព្វផ្សាយសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលនឹងផ្តល់ជាពុទ្ធិសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍សិក្សាស្រាវជ្រាវ អំពីបដិវត្តន៍ឧស្សាកម្មទី៤។ ការចែករំលែកចំណេះដឹង តាមរយៈថ្នាលឌីជីថលនេះមានគោលបំណងបណ្តុះចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ស្តីពីសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។
ពិភពលោកនៅក្នុងយុគសម័យបច្ចេកវិទ្យា កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងកម្រិតដែលជឿនលឿនបំផុត ស្របពេលដែលពិភពលោកក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនរួមមាន កំណើនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការដែលជំរុញការបំផ្លិចបំផ្លាញដល់បរិស្ថាន។ ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យាមានភាពជឿនលឿន ពិសេសនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ វាបានជួយសម្រួល និងផ្តល់ដំណោះស្រាយចំពោះ កង្វល់ទាំងនេះ តាមរយៈការកសាង «ទីក្រុងវៃឆ្លាត»។ ដូច្នេះអត្ថបទនេះ នឹងធ្វើការបកស្រាយដោយសង្ខេបអំពី អ្វីជាទីក្រុងវៃឆ្លាត? វាបង្កើតឡើងដោយធាតុផ្សំអ្វីខ្លះ? ទីក្រុងវៃឆ្លាតខុសពីទីក្រុងធម្មតាដោយរបៀបណា? ហេតុអ្វីបានជាវាមានសារសំខាន់? ហើយថាតើរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការ និងចក្ខុវិស័យអ្វីខ្លះ សម្រាប់គម្រោងបង្កើតទីក្រុងវ័យឆ្លាតនៅកម្ពុជា?