ជំពូក ៨៖ «ទន្និន័យធំ (Big Data) ធំពេក ដែលមិនគួរមើលរំលង»

ជំពូក ៨៖ «ទន្និន័យធំ (Big Data) ធំពេក ដែលមិនគួរមើលរំលង»

ជំពូក ៨៖ «ទន្និន័យធំ (Big Data) ធំពេក ដែលមិនគួរមើលរំលង» 150 150 Cambodia Development Center


សៀវភៅជាសំឡេង (Audiobook) ជំពូក ៨៖ «ទន្និន័យធំ (Big Data) ធំពេក ដែលមិនគួរមើលរំលង» និពន្ធដោយកញ្ញា គង់ រតនធីតា អ្នកសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា, អ្នកនិពន្ធអត្ថបទមួយរូប និងជាក្រុមការងារកែសម្រួល និងបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ NTU ប្រទេសសិង្ហបុរី។

____

តើអ្នកធ្លាប់ស្វែងរកព័ត៌មាន អំពីប្រធានបទជាក់លាក់ណាមួយ បន្ទាប់មកក៏ឃើញការផ្សាយពាណិជ្ជកម្ម ដែលមានខ្លឹមសារពាក់ព័ន្ធ ឬស្រដៀងគ្នាផុសឡើងលើគណនី Facebook ឬ Instagram របស់អ្នកដែរឬទេ? ក្នុងយុគសម័យព័ត៌មានឌីជីថល មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងឃើញថាខ្លួនឯងហ៊ុមព័ទ្ធដោយកំណើននៃការប្រើប្រាស់ទិន្នន័យ។ រាល់ថ្ងៃយើងកំពុងបង្កើតទិន្នន័យដោយមិនដឹងខ្លួន ដូចជានៅពេលយើងអាន សរសេរ ឬនិយាយអ្វីមួយជាដើម។ ជាក់ស្តែង ដើម្បី​ផលិតខ្លឹមសារអត្ថបទដែលអ្នកកំពុងអាននេះ ទិន្នន័យជាច្រើន ត្រូវបានប្រមូល និងចងក្រងឡើង។ ទិន្នន័យមាននៅគ្រប់ទីកន្លែង ប៉ុន្តែសំណួរដ៏សំខាន់មួយគឺថា តើទិន្នន័យគ្មានដែនកំណត់ទាំងអស់នេះត្រូវបានរក្សាទុកនៅឯណាតើទិន្នន័យ​ដ៏ធំសម្បើមនេះទាក់ទងគ្នាឬយ៉ាងណា? តើមានអត្ថប្រយោជន៍​អ្វីខ្លះនៅពេលទិន្នន័យទាំងអស់ត្រូវបានកត់ត្រា និងរក្សាទុក? អត្ថបទនេះ នឹងពិភាក្សាអំពីគោលគំនិតសំខាន់ៗ ដែលគ្រប់គ្នាត្រូវដឹងអំពីទិន្នន័យធំ និងការចាប់ផ្តើមនៃយុគសម័យទិន្នន័យដ៏សម្បូរបែប។