ការចោទប្រកាន់របស់សហរដ្ឋអាមេរិកលើមូលដ្ឋានកងទ័ពជើងទឹករាម៖ លេសនៃសង្គ្រាមត្រជាក់ថ្មី

ការចោទប្រកាន់របស់សហរដ្ឋអាមេរិកលើមូលដ្ឋានកងទ័ពជើងទឹករាម៖ លេសនៃសង្គ្រាមត្រជាក់ថ្មី

ការចោទប្រកាន់របស់សហរដ្ឋអាមេរិកលើមូលដ្ឋានកងទ័ពជើងទឹករាម៖ លេសនៃសង្គ្រាមត្រជាក់ថ្មី 1024 536 Cambodia Development Center

អ្នកនិពន្ធ

បណ្ឌិត អ៊ុន ឃាង សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្ដនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

នៅក្នុងជំនួបរវាងនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីអនុរដ្ឋមន្រ្តីការបរទេស Wendy Sherman កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ កម្ពុជាបានយល់ព្រមអនុញ្ញាតឱ្យអនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកធ្វើទស្សនកិច្ចទីកាន់មូលដ្ឋានកងទ័ពជើងទឹករាម តបតាមការស្នើសុំរបស់ភាគីអាមេរិក ហើយក្រសួងការពារជាតិក៏បានរៀបចំដំណើរទស្សនកិច្ចនេះភ្លាមៗ។ ជាអកុសល បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ស្ថានទូតអាមេរិក បានបង្ហាញពីការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ច ដោយបានអះអាងថា យោធាកម្ពុជា មិនបានបើកឱ្យអនុព័ន្ធយោធារបស់ខ្លួនមើលបានពេញលេញនោះឡើយ ព្រមទាំងបានព្រមានពីផលប៉ះពាល់មកលើទំនាក់ទំនងទេ្វភាគីកម្ពុជា-អាមេរិក ថែមទៀតផង។ ការណ៍នេះ បានបង្កើតឱ្យមានការជជែកដេញដោលយ៉ាងក្ដៅគគុក អំពីការទាមទាររបស់អាមេរិក។ តើហេតុផលអ្វីខ្លះជាមូលដ្ឋាននៃការចោទប្រកាន់ និងការគំរាមកំហែងបែបនេះ? តើការទាមទាររបស់សហរដ្ឋអាមេរិកឱ្យមានការត្រួតពិនិត្យពេញលេញនោះ ត្រឹមត្រូវស្របទៅតាមច្បាប់អន្តរជាតិដែរឬទេ?បើគេមើលតាមស្លាកស្នាមប្រវត្តិសាស្រ្ដក្នុងអំឡុងពេលសង្គ្រាមត្រជាក់ គោលនយោបាយការបរទេសដែលអាមេរិកកំពុងប្រើប្រាស់មកលើកម្ពុជា គឺជាយុទ្ធវិធីមួយផ្អែកលើសតិអារម្មណ៍នៃសង្រ្គាមត្រជាក់ ដែលលើកឡើងថា “មិត្តរបស់សត្រូវរបស់ខ្ញុំ គឺជាសត្រូវរបស់ខ្ញុំ” ដោយសារទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិនដែលអាមេរិកព្យាយាមបិទខ្ទប់ឥទ្ធិពល។ ហើយកម្ពុជា ទៀតសោតក៏ប្រទេសកម្ពុជា ធ្លាប់ជាប្រទេសរងគ្រោះពីគោលនយោបាយបិទខ្ទប់លិទ្ធិកុម្មុយនីស្តរបស់សហរដ្ឋអាមេរិក។ ហេតុដូចនេះ កម្ពុជា មានហេតុផលសមស្របក្នុងការព្រួយបារម្ភអំពីការចោទប្រកាន់របស់អាមេរិក។

ទាញយកជាភាសាខ្មែរ
ទាញយកជាភាសាអង់គ្លេស