• By admin
  • Wednesday December 30th, 2020

ភាពជាខ្មែរ ឬទស្សនវិជ្ជាខ្មែរតាមរយៈឥសី “កម្ពុ” និងព្រះបាទ “កៅណ្ឌិន្យ”

ភាពជាខ្មែរ ឬទស្សនវិជ្ជាខ្មែរតាមរយៈឥសី “កម្ពុ” និងព្រះបាទ “កៅណ្ឌិន្យ”

ភាពជាខ្មែរ ឬទស្សនវិជ្ជាខ្មែរតាមរយៈឥសី “កម្ពុ” និងព្រះបាទ “កៅណ្ឌិន្យ” 1024 536 Cambodia Development Center

អ្នកនិពន្ធ

លោកបណ្ឌិត អ៊ុន លាង គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

គេឃើញមានរឿងព្រេង និងសិលាចារិកមួយចំនួនដែលរៀបរាប់អំពីដើមកំណើតនៃនគរភ្នំ/ហ្វូណន ដូចជា ដែលត្រូវបានគេស្គាល់ថាជា ការកកើតដំបូងនៃប្រទេសកម្ពុជា ក្លាយចេញមកពីពាក្យ “កម្ពុជៈ” កើតចេញពីរឿងព្រេងមួយដែលនិទានថា ព្រះបាទ “កៅណ្ឌិន្យ” មកពីប្រទេសឥណ្ឌាបាននាំរាជបរិពារ និងសំពៅមកនគរភ្នំ ហើយក៏បានច្បាំងជាមួយទ័ពម្ចាស់ស្រុករបស់ព្រះនាង “សោមា” បានទទួលជ័យជំនះ រួចរៀបអភិសេកជាមួយព្រះនាង រៀបចំទឹកដីនគរភ្នំឱ្យកើតជាអាណាអាចក្របែបឥណ្ឌា។ ក្រៅពីនេះ ក៏មានរឿងព្រេងមួយទៀតតាមរយៈសិលាចារិកបក្សីចាំក្រុង (K.២៨៦) ដែលនិយាយអំពីបុព្វការីជនដំបូងបង្អស់របស់ជនជាតិខ្មែរ ដែលមានតំណពីឥសី “កម្ពុ” និងទេពកញ្ញាឈ្មោះ “មេរា” ដែលបានរៀបការបង្កើតជាកូនជាចៅតរៀងមក ហើយដាក់ឈ្មោះប្រទេសថា “កម្ពុជា”។ តាមរយៈនេះ អ្នកនិពន្ធនឹងស្វែងរកប្រភពនៃភាពជាខ្មែរ ឬទស្សនវិជ្ជាខ្មែរតាមរយៈសំណួរ៖ តើឥសី កម្ពុជ និងព្រះបាទ កៅណ្ឌិន្យ ដែលជាបុព្វបុរសខ្មែរយើងមានប្រភពមកពីណា? ប៉ុន្តែអ្វីដែលជាគោលបំណងធំបំផុតរបស់អ្នកនិពន្ធនោះ គឺការសិក្សាដានប្រវតិ្តសាស្រ្ដ ដើម្បីស្វែងយល់ថាតើវាអាចមានទស្សនវិជ្ជាខ្មែរដែរឬទេ បន្ទាប់ពីពួកគេបានមកដល់ និងបង្កើតបានជាចក្រភពអង្គរមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ និងចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ដីគោក? ហើយប្រសិនបើមានភាពជាខ្មែរ និងទស្សនវិជ្ជាខ្មែរនៅក្នុងសម័យកាលនោះមែន តើវាមានដានណាខ្លះ ដែលបានបន្សល់ទុកក្នុងពេលបច្ចុប្បន្ន ឬតើភាពជាខ្មែរ ឬទស្សនវិជ្ជាខ្មែរនេះ អាចនៅមានតម្លៃសម្រាប់សង្គមសហសម័យកម្ពុជាដែរឬទេ?

ទាញយកជាភាសាខ្មែរ