ប្រធានបទ៖
ប្រក្រតីភាពតាមគន្លងថ្មី កំពុងជាប្រធានបទមួយដ៏សំខាន់ និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ពីរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងឯកជន អ្នកប្រតិបត្តិគ្រប់វិស័យ និងប្រជាពលរដ្ឋទូទៅ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺនៅទូទាំងពិភពលោក។ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ប្រក្រតីភាពតាមគន្លងថ្មី បង្វែរការយកចិត្តទុកដាក់លើការបម្រែបម្រួលស្ថានភាពមុន និងក្រោយវត្តមានជំងឺកូវីដ១៩។ តើអ្វីទៅជាប្រក្រតីភាពតាមគន្លងថ្មី?
កិច្ចសន្ទនាវាគ្មិនកម្ពុជា #Episode2 ក្រោមប្រធានបទ “ប្រក្រតីភាពតាមគន្លងថ្មី (New Normal)” នឹងប្រមូលផ្តុំអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ ប្រតិបត្តិករ និងសិស្ស-និស្សិត ដើម្បីចែករំលែកការយល់ឃើញរបស់ខ្លួនចំពោះ ប្រក្រតីភាពតាមគន្លងថ្មីនេះ ជាពិសេសក្នុងបរិបទកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន អប់រំ សុខភាពសាធារណៈ សារព័ត៌មាន អាជីវកម្ម ទេសចរណ៍ និងទិដ្ឋភាពទូទៅនៃការរស់នៅប្រចាំថ្ងៃ។