MORNING NEWS BRIEF [MAY 26,2022]
ព័ត៌មានសំខាន់ៗ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរ-ជាតិលើកទី២៧ ស្ដីពី «អនាគតអាស៊ី» ដែលផ្ដោតលើការស្ដារសេដ្ឋកិច្ច-សង្គមក្រោយកូវីដ១៩ និងបញ្ហាអន្តរជាតិផ្សេងៗទៀត។ប្រភព៖ សារព័ត៌មានដើមអម្ពិល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដែលរំពឹងនឹងផ្ដល់សច្ចាប័ននៅខែមិថុនាខាងមុខ បង្ហាញពីឱកាសវិនិយោគបន្ថែមលើឧស្សាហកម្មកែច្នៃនិងជំរុញការនាំចេញវាយនភ័ណ្ឌនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថាកម្ពុជាបានចាត់វិធានការបង្ការការចម្លង និងសិក្សាពីការផ្ដល់វ៉ាក់សាំងអុតស្វា បើទោះបីកម្ពុជានៅមិនទាន់មានករណីឆ្លងក៏ដោយ។ ប្រភព៖ សារព៍ត៌មានថ្មីៗ ព័ត៌មាននយោបាយ កម្ពុជា និងហូឡង់ បានពិភាក្សាការងារ និងបង្ហាញបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមមួយកម្រិតទៀតលើគ្រប់វិស័យ ពិសេសវិស័យការពារជាតិរបស់ប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់…