MORNING NEWS BRIEF [April 08, 2022]
ព័ត៌មានសំខាន់ៗ បារាំង ប្តេជ្ញានឹងផ្តល់ជំនួយដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីនៃក្រសួងយុត្តិធម៌ ដែលជាផ្នែកមួយនៃការកែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាគាំទ្រកម្ពុជាលើវិស័យសក្តានុពល តាមរយៈការជំរុញធនធានមនុស្ស និងការប្រើប្រាស់ប្រព័ន្ធឌីជីថល។ ប្រភព៖ សារព័ត៌មានថ្មីៗ ពាណិជ្ជកម្មកម្ពុជា និងថៃ មានទំហំទឹកប្រាក់ប្រមាណ ១,៣ពាន់លានដុល្លារ ដែលមានការកើនឡើង ៣,៣% ក្នុងរយៈពេល ០២ខែដំបូងនៃឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ គ.ជ.ប ច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងដែលអះអាងថាប្រធាន គ.ជ.ប មិនមានអព្យាក្រឹត្យ និងលម្អៀងទៅខាងគណបក្សកាន់អំណាច។ ប្រភព៖ ខ្មែរថាមស៍…