MORNING NEWS BRIEF [March 11, 2022]
ព័ត៌មានសំខាន់ៗ ទីស្ដីការគណៈរដ្ឋមន្រ្តីចេញលិខិតផ្លូវការមួយ ដល់មន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ឱ្យបន្តរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់មកផ្គត់ផ្គង់ ដើម្បីការពារប្រយោជន៍ដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុក។ ប្រភព៖ Fresh News លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានច្រានចោលព័ត៌មានប្រឌិតដែលបានលើកឡើងថា «ចិនប្រកាសថាវ៉ាក់សាំងកូវីដ១៩របស់ខ្លួន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម» និងស្នើរឱ្យបញ្ឈប់ការចែកចាយព័ត៌មាននេះជាបន្ទាប់។ ប្រភព៖ Fresh News រដ្ឋមន្ត្រីការបរទេសហុងគ្រី បានព្ជាក់ថា កំពុងបញ្ជូនវ៉ាក់សាំង AstraZeneca ប្រមាណ ៥២៣,០០០ ដូស ដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រភព៖…