Archives

MORNING NEWS BRIEF [MARCH 27, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 27, 2023]

ព័ត៌មានសំខាន់ៗ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យអាទិភាពនានា ដែលនឹងរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពតំបន់ និងអន្តរជាតិ។ ប្រភព៖ Fresh News  សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសចិនគឺជាទីផ្សារដែលមានអត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើនសម្រាប់កម្ពុជា និងបណ្តាសមាជិកអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋាភិបាល បានចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈ និងឯកជនជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ កម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការតភ្ជាប់ផ្លូវអាកាសជាមួយម៉ារ៉ុក និងMoU ជាមួយអេហ្ស៊ីបក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបរទេស…

MORNING NEWS BRIEF [MARCH 24, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 24, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ​ និងរដ្ឋមន្រ្តីការបរទេសដូមីនីក បានជួបសម្តែងការគួរសម និងពិភាក្សាលើការពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាព សម្រាប់ប្រយោជន៍រួម។ ប្រភព៖ Fresh News កម្ពុជា និងថៃ បានលើកទឹកចិត្តស្ថាប័នបច្ចេកទេសពាក់ព័ន្ធឱ្យបន្តពន្លឿនការដំឡើងច្រកទ្វាព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារទៅជាច្រកទ្វាព្រំដែនអន្តរជាតិ។ ប្រភព៖ Fresh News  សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្សានុសិស្ស និងមន្ត្រីរាជការបន្តអភិវឌ្ឍចំណេះដឹង និងសមត្ថភាពបន្ថែមដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  ព័ត៌មាននយោបាយ ក្រសួងការបរទេស បានសម្តែងការខកចិត្តចំពោះ​របាយការណ៍​សិទ្ធិ​មនុស្សរបស់​អាមេរិក​ដែលបង្ហាញពី ​«ស្តង់ដារ​ពីរ»…

MORNING NEWS BRIEF [MARCH 23, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 23, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងវៀតណាម បានឯកភាពបន្តការផ្លាស់ប្តូរការពិគ្រោះយោបល់ និងយន្តការទ្វេភាគីកម្រិតខ្ពស់ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការស្លន់សោពាក់ព័ន្ធនឹងការដួលរលំធនាគារSVB របស់អាមេរិក ព្រោះវាមិនប៉ះពាល់ដល់កម្ពុជានោះទេ។ ប្រភព៖ AMS News  ក្រសួងការបរទេស បានថ្លែងថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើនពីគម្រោងចំនួន ៨០ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានថ្លែងថា…

MORNING NEWS BRIEF [MARCH 22, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 22, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនចូលរួមក្នុងសកម្មភាពណាដែលបំផ្លាញដល់ប្រទេសណាមួយនោះទេដោយសារតែប្រទេសទាំងអស់ត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កម្ពុជា បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីគាំទ្រដល់ពហុភាគីនិយម និងការកសាងសហគមន៍ដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា អ្នកសង្កេតការណ៍ចំនួន ១០ប្រទេស នឹងចូលរួមសង្កេតមើលសកម្មភាពសមយុទ្ធនាគមាស ឆ្នាំ២០២៣រវាងកងទ័ពកម្ពុជា និងចិន។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ គ.ជ.ប បានណែនាំដល់គណបក្សនយោបាយឱ្យគោរពតាមបទបញ្ជា និងនីតិវិធីច្បាប់ចំពោះការដង្ហែក្បួនឃោសនាសម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងទើបបង្កើតថ្មី។…

MORNING NEWS BRIEF [MARCH 21, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 21, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបដល់អង្គទូតបរទេស និងដៃគូអភិវឌ្ឍន៍នានាថាប្រទេសដែលមានផ្ទៃក្នុងមិនយល់គ្នាគឺជាហានិភ័យក្នុងការធ្វើកំណែទម្រង់ប្រទេសជាតិ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ០៨ចំណុចដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ឱ្យបានជោគជ័យ។ ប្រភព៖ ខ្មែរថាមស៍ FAO បានប្តេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងការគាំទ្រការអភិវឌ្ឍក្នុងវិស័យកសិកម្ម និងកែលម្អប្រព័ន្ធស្បៀងអាហារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី ព័ត៌មាននយោបាយ នាវាកងទ័ពជើងទឹករបស់ប្រទេសចិន បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា គ.ជ.ប​ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចសិក្សានៅប្រទេសបារាំងដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ។…

MORNING NEWS BRIEF [MARCH 20, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 20, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេស នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែមីនា។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញភាពជឿជាក់លើការរួមគ្នាបន្តការទប់ស្កាត់បទល្មើសឆ្លងដែនកាន់តែប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ រដ្ឋសភាកម្ពុជា បានបដិសេធសេចក្តីសម្រេចរបស់សភាអឺរ៉ុបចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីការមិនគោរពចំពោះឯករាជ្យ និងអធិបតេយ្យកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍…

MORNING NEWS BRIEF [MARCH 17, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 17, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពនានា ទាំងវិស័យការទូតពាណិជ្ជកម្មដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថាកម្ពុជាបំពេញលក្ខណៈវិនិច្ឆ័យចាកចេញពី LDC លើកទី១ក្នុងឆ្នាំ២០២១ និងត្រូវបានវាយតម្លៃដោយCDP ថាអាចនឹងត្រូវចាកចេញពីLDC ក្នុងឆ្នាំ២០២៤។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កម្ពុជា និងបង់ក្លាដែស បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទេសចរណ៍កម្ពុជា-បង់ក្លាដែសលើកទី១ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ជាថ្មីថាការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមគឺជាសិទ្ធិក្នុងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដោយឯករាជ្យពីការជ្រៀតជ្រែកបរទេស។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្ត្រីការបរទេស និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី…

MORNING NEWS BRIEF [MARCH 16, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 16, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋម​ន្ត្រី បានថ្លែងថា ការចរចាដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព។ ប្រភព៖ Fresh News សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា បានជួបពិភាក្សាការងារ លើការបន្តគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិ-ការទ្វេភាគី ក្នុងវិស័យអាទិភាពនានា។ ប្រភព៖ Fresh News ក្រសួងកសិកម្ម បានបញ្ជាក់ពីការជួយគាំទ្របន្ថែមក្នុងការស្វែងរកដៃគូវិនិយោគ និងការផ្តល់​ប្រាក់កម្ចីដល់សហគមន៍កសិកម្ម ដើម្បីធ្វើពិពិធកម្មទីផ្សារ និងរក្សានិរន្តរភាពសេដ្ឋកិច្ច។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីម្តងទៀតថា មិនមានវត្តមានកងទ័ពចិន…

MORNING NEWS BRIEF [MARCH 15, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 15, 2023]

ព័ត៌មានសំខាន់ៗ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកម្ពុជា-ចិន ដែលរួមគ្នាខិតខំកសាងសហគមន៍ជោគវាសនារួមប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​ និងអូស្ត្រាលីបានបង្ហាញឆន្ទៈពង្រីកកិច្ចសហ​ប្រតិបត្តិការលើការពង្រឹងជំនាញបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរក្សាសន្តិភាព។ ប្រភព៖ Fresh News  កម្ពុជា និងឡាវ បានឯកភាពគ្នាជំរុញការសម្របសម្រួលនីតិវិធីធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់កំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ រដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ថា ក្រសួងការពារជាតិ ប្តេជ្ញាប្រឆាំងដាច់ខាតចំពោះបណ្តាញសារព័ត៌មានក្រៅប្រទេសដែលមានភាពញុះញង់ និងបំផ្លាញសន្តិភាពជាតិកម្ពុជា។ ប្រភព៖ AMS News  ឧត្តមសេនីយ៍ឯក ហ៊ុន…

MORNING NEWS BRIEF [MARCH 14, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [MARCH 14, 2023]

ព័ត៌មានសំខាន់ៗ អារ៉ាប៊ីសាអូឌីត គ្រោងនឹងបើកស្ថានទូតប្រចាំនៅកម្ពុជាក្នុងឆ្នាំ២០២៣ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ប្រធានាធិបតីអាស៊ែបៃហ្សង់ បានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោក្នុងការបង្រួបបង្រួមជាតិ ការកសាងសន្តិភាពជាពិសេសការគាំទ្រ និងគោរពច្បាប់អន្តរជាតិ។ ប្រភព៖ AMS News សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យអាទិភាពនានា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាកម្ពុជាប្រឆាំងដាច់ខាត និងមិនមានការយោគយល់ចំពោះបុគ្គលណាដែលមានចេតនាបំផ្លាញសន្តិភាពរបស់កម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអំពិល គណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមក្នុងវេទិកាបាគូសកលលើកទី១០នៅអាស៊ែបៃហ្សង់ ដើម្បីរួមចំណែកស្វែងរកសន្តិភាពសកល លទ្ធិប្រជាធិបតេយ្យ…