• By admin
  • Thursday December 22nd, 2022

MORNING NEWS BREIF [DECEMBER 21, 2022]

MORNING NEWS BREIF [DECEMBER 21, 2022]

MORNING NEWS BREIF [DECEMBER 21, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ និងប្រធានសហព័ន្ធ​សន្តិភាព​សាកល បានពិភាក្សាការងារ និងបានគូសបញ្ជាក់អំពីសមិទ្ធផលធំៗមួយចំនួនដែលកម្ពុជាសម្រេចបានកន្លងមក ក្នុងនាមជាប្រធានអាស៊ាន២០២២។  ប្រភព៖ ៖ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. ក្រសួងពាណិជ្ជកម្ម និងអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចចរចាជាផ្លូវការជុំទី២ លើកិច្ចព្រមព្រៀង CEPA ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ប្រធានសមាគមទំនាក់ទំនង និងគាំទ្រប្រជាជនចិន បានបង្ហាញឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង ប្រជាជន និងវប្បធម៌ លើកកម្ពស់ការអនុវត្តច្បាប់ និងបង្កើនការវិនិយោគរវាងកម្ពុជា និងចិន។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់លើភាពជោគជ័យដែលសម្រេចបានពីការដឹកនាំកិច្ចប្រជុំអាយប៉ាលើកទី៤៣ និងការចូលរួមរបស់កម្ពុជាក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ប្រធានរាជបណ្ឌិត្យសភា បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន២០២២ ទទួលបានសមិទ្ធផលធំៗចំនួន ០៣ចំណុច នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ ប្រភព៖ Fresh News
  3. គ.ជ.ប​ នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​​ខែមករា​ ឆ្នាំ​២០២៣​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ ធ្វើការ​ពិនិត្យមើល​ភាពត្រឹមត្រូវរបស់ព័ត៌មានខ្លួននៅក្នុង​បញ្ជី​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា និងវៀតណាម បានបើកកិច្ចពិភាក្សាពិគ្រោះយោបល់លើស្ថានភាពសេដ្ឋកិច្ចប្រព័ន្ធធនាគារ និងលើកទិសដៅអាទិភាព ដើម្បីជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម។ ប្រភព៖ Fresh News
  2. IMF បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងរងគ្រោះសារជាថ្មីដោយសារការកើនឡើងនៃអត្រាអតិផរណា បំណុលឯកជន និងកត្តារួមផ្សំនៃកំណើនយឺតនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗ។ ប្រភព៖  វិទ្យុបារាំងអន្តរជាតិ
  3. គិតត្រឹមរយៈពេល១០ខែនៃឆ្នាំ២០២២ កម្ពុជា បានទទួលចំណូលពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាជាសមាជិកអាស៊ានដំបូងគេ ដែលបានដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់គោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងអូស្ត្រាលី​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ-ការ ក្នុងការអនុវត្តគម្រោងនានាក្នុងវិស័យសុខាភិបាល ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។ ប្រភព៖ Fresh News
  3. ក្រសួងសាធារណការ បានរៀបចំពិធីទទួលប្រព័ន្ធផតថលព័ត៌មានភ័ស្តុភារកម្មជាតិកម្ពុជា ពីដៃគូកូរ៉េ ដើម្បីពង្រឹង និងជំរុញការគ្រប់គ្រងវិស័យភ័ស្តុភារកម្មនៅកម្ពុជាបន្ថែមទៀត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា