• By admin
  • Tuesday November 22nd, 2022

MORNING NEWS BREIF [ NOVEMBER 18, 2022]

MORNING NEWS BREIF [ NOVEMBER 18, 2022]

MORNING NEWS BREIF [ NOVEMBER 18, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋសភា បានបង្ហាញថាកិច្ចប្រជុំអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ មានគណៈប្រតិភូចូលរួម ចំនួន ៥០០នាក់ មកពីសភានៅតំបន់អាស៊ាន សភាសង្កេតការណ៍ និងដៃគូ។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍ 
  2. ប្រធានរដ្ឋសភាវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ​អាយប៉ា លើកទី៤៣ និងពង្រឹងចំណងមិត្តភាពកម្ពុជា និងវៀតណាម ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង KOICA បានរៀបចំកិច្ចសន្ទនាគោលនយោបាយឆ្នាំ២០២២ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីពិភាក្សាលើគោលនយោបាយអភិវឌ្ឍន៍ និងការងារអាទិភាព។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. អាយឆាកម្ពុជា បានបើកកិច្ចប្រជុំពិសេសលើកទី២ និងបានជួបពិភាក្សាជាមួយ អ.ស.ប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់សិទ្ធិមនុស្សរវាងអាស៊ាន និងអ.ស.ប។​ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. អ្នកទោសនយោបាយមីយ៉ាន់ម៉ាចំនួន ៦.៤៥០នាក់ ត្រូវបានដោះលែង ដែលត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមាននៃឆន្ទៈស្វែងរកសន្តិភាពឱ្យមីយ៉ាន់ម៉ា របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  3. គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានបង្ហាញការកោតសរសើរចំពោះដំណើរការចុះឈ្មោះបោះឆ្នោត ដែលមានការសហការយ៉ាងល្អ និងសកម្មពីភាគីពាក់ព័ន្ធ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានក្នុងទឹកប្រាក់ ២.៩៤៥,៩៥លានដុល្លារ ស្មើនឹង ១០៤,៤៨% នៃផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ ប្រភព៖ AMS News 
  2. ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ ការនាំចេញអង្ករកម្ពុជា មានចំនួន ៥០៩.២៤៩តោន កើនឡើង ១០,៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ AMS News 
  3. អនុស្សរណៈយោគយល់គ្នាលើភូតគាមអនាម័យ​ រវាងកម្ពុជា និងចិន ត្រូវបានគេរំពឹងថានឹងជួយជំរុញការនាំចេញផលិតផលម្រេចធំបំផុតរបស់កម្ពុជាទៅកាន់ទីផ្សារចិន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​អំពាវនាវ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់​ បង្កើន​មហិច្ឆតាកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បង្កើន​វិធានការ​បន្សុំា នឹង​ការប្រែប្រួល​អាកាសធាតុ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងសុខាភិបាល និងដៃគូសហការអន្តរជាតិ បានពិភាក្សាលើការងារចាក់ថ្នាំបង្ការផ្សេងៗ ជាពិសេសការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ក្រសួងរ៉ែ និង HUAWEI បានសហការគ្នាជំរុញកិច្ចសហប្រតិ- បត្តិការលើវិស័យថាមពលព្រះអាទិត្យ ដើម្បីលើកកម្ពស់ការអភិ-វឌ្ឍវិស័យថាមពល និងរក្សាស្ថិរភាពសន្តិសុខថាមពល។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី