• By admin
  • Friday April 1st, 2022

MORNING NEWS BRIEF [April 01, 2022]

MORNING NEWS BRIEF [April 01, 2022]

MORNING NEWS BRIEF [April 01, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រេសិនពិសេសរបស់ប្រធានអាស៊ាន​ និងប្រេសិតពិសេសអគ្គលេខាធិការ UN​ បានជួបពិភាក្សាការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈ និងសន្ទនាពីលទ្ធផលនៃទស្សនកិច្ចដំបូងទៅមីយ៉ាន់ម៉ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. វៀតណាម គាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់កម្ពុជាលើការកសាងការតភ្ជាប់ធានារ៉ាប់រងក្នុងអាស៊ាន និងការលើកកម្ពស់សក្ដានុពលរបស់ស្ត្រីក្នុងវិស័យអាទិភាព នាកិច្ចប្រជុំ ASCC លើកទី២៧។ ប្រភព៖ ខ្មែរថាមស៍  
  3. ស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធផ្តល់ទិដ្ឋាការប្រទេស B2 និង B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេស ព្រោះកម្ពុជាពន្យារពេលទទួលយកពលរដ្ឋដែលត្រូវនិរទេសពីអាមេរិក។ ប្រភព៖​ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. អ្នករាយការណ៍ពិសេសរបស់ UN បានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាលម្ហពលរដ្ឋ និងលម្លនយោបាយនៅកម្ពុជា កាន់តែរួមតូច និងដើរថយក្រោយ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. បេក្ខជនមកពីគណបក្សភ្លើងទៀនជាង ៥០នាក់ និងឃុំ-សង្កាត់ចំនួន ០៥ ត្រូវបាន គ.ជ.ប សម្រេចលុបឈ្មោះមិនឱ្យចូលរួមការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ប្រភព៖ Fresh News
  3. គ.ជ.ប បានបំភ្លឺអំពីការអញ្ជើញតំណាងគណបក្សឆន្ទៈខ្មែរ ចូលរួមសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងបញ្ជីបេក្ខជនរបស់គណបក្ស។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្ដើមអនុវត្តអាករលើតម្លៃបន្ថែម (VAT) លើពាណិជ្ជកម្មអេឡិចត្រូនិកបន្ទាប់ពីការពន្យាពេលអស់រយៈពេលបីខែ។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា បានដាក់ឱ្យដំណើរការនូវវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (B2B2C) ដើម្បីពង្រឹងវិសាលភាពនៃការលក់ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម (SME)។ ប្រភព៖ ខ្មែរថាមស៍
  3. ត្រឹមរយៈពេល ០៩ខែ កម្ពុជាផលិតបានមាសប្រមាណ ២.២៧៥គីឡូ ដែលជាការរួមចំណែកមួយផ្នែក ក្នុងការគាំទ្រចំណូលសេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. កម្ពុជា និងប៉ាគីស្ថាន បានឯកភាពគ្នារៀបចំការចុះអនុស្សារណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើននៃភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រដ្ឋាភិបាល​ បានដាក់ឱ្យអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៃកម្មវិធីដោយអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្នាំ២០២១-២០៣០។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងមហាផ្ទៃ បានបញ្ជាក់ពីសារសំខាន់នៃការបង្កើតច្បាប់គ្រប់គ្រងសារធាតុដែលអាចយកមកផលិតជាគ្រឿងញៀន ដើម្បីប្រយុទ្ធនឹងគ្រឿងញៀនខុសច្បាប់ក្នុង​ប្រទេស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា