By admin
Tuesday April 5th, 2022
MORNING NEWS BRIEF [April 05, 2022]
MORNING NEWS BRIEF [April 05, 2022]
MORNING NEWS BRIEF [April 05, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday April 5th, 2022
Wednesday April 6th, 2022
ព័ត៌មានសំខាន់ៗ
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីគុណតម្លៃនៃសន្តិភាពដោយលើកយកឧទាហរណ៍ អំពីបញ្ហានាពេលបច្ចុប្បន្នមួយចំនួណដូចជាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនជាដើម។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងវៀតណាម នឹងចាប់ផ្ដើមអនុវត្តការចេញលិខិតឆ្លងដែនវ៉ាក់សាំង ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំង។ ប្រភព៖ ខ្មែរថាមស៍
សម្ដេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងយកខេត្តឬស្រុកមួយចំនួន ដើម្បីអនុវត្តសាកល្បងចំពោះការបញ្ឈប់ការពាក់ម៉ាស់ ស្របពេលដែលប្រទេសមួយចំនួនបានអនុវត្តវិធានការនេះនៅទីសាធារណៈ។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
គ.ជ.ប បានប្រកាសពិការដាក់ និងការដោះស្រាយពាក្យបណ្ដឹងលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ប្រភព៖ Fresh News
គណបក្សប្រជាជន សន្យានឹងផ្តល់ថវិការបន្ថែម ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតមកដល់។ ប្រភព៖ ខ្មែរថាមស៍
គណបក្សភ្លើងទៀន សម្ដែងការខកចិត្តចំពោះសេចក្ដីសម្រេចរបស់ គ.ជ.ប ថ្មី ដែលសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
សមាគមហិរញ្ញវត្ថុធំៗនៅកម្ពុជា កំពុងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយវិបត្តិកូវិដ១៩។ ប្រភព៖ AMS News
ក្នុងរយៈពេល០៣ខែដំបូងឆ្នាំ២០២២ កម្ពុជាទទួលភ្ញៀវទេសចរបរទេសប្រមាណ ១៩.៨៤០នាក់ កើនឡើងជាង ៣០០% នឹងរកចំណូលបាន ៨១៥.៥៧៥ ដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងដើរតួសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនទេសចរណ៍ ក្នុងឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញារបស់កម្ពុជាក្នងការអនុវត្តរាល់លក្ខខណ្ឌនានារបស់ UNESCO ក្នុងការអភិរក្សប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ប្រភព៖ ខ្មែរថាមស៍
អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្ត្រីជំនាញឱ្យរៀបចំពិពរណ៍ផលិតផលប្រចាំខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អាជ្ញាធរជាតិអប្សរា បានលើកឡើងថាផលិតផលព្រៃឈើក្នុងឧទ្យានអង្គរ បានជួយរកប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់ ពីការលក់ដូរ ដែលជួយសម្រួលជីវភាពអ្នកភូមិនៅតំបន់។ ប្រភព៖ ខ្មែរថាមស៍