• By admin
  • Wednesday April 6th, 2022

MORNING NEWS BRIEF [April 06, 2022]

MORNING NEWS BRIEF [April 06, 2022]

MORNING NEWS BRIEF [April 06, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយប្រធានអាស៊ាន២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងប្រធាន CICA បានពិភាក្សាការងារ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ប្រភព៖ ខ្មែរថាមស៍  
  3. អូស្រ្តាលី នឹងផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ សម្រាប់រយៈពេល ០៨ឆ្នាំ។ ប្រភព៖​ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងភាគីវៀតណាម បានពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការពង្រីកទំនាក់ទំនងរវាងប្រទេស ប្រជាជន និងកងទ័ព។ ប្រភព៖ BTV News
  2. គ.ជ.ប បានបដិសេធការចោទប្រកាន់របស់គណបក្សភ្លើងទៀន ថាមិនទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះកង្វះខាតក្នុងការរៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ប្រភព៖ Fresh News
  3. គណបក្សនយោបាយចំនួន ១៧​ បានដាក់ពាក្យស្នើសុំចុះឈ្មោះជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោត ដើម្បីសង្កេតមើលដំណើរ-ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ធនាគារពិភពលោក បានព្យាករថា​កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានការកើនឡើង ៤.៥% នៅក្នុងឆ្នាំ២០២២ ស្របពេលដែលការស្ដារសេដ្ឋកិច្ចក្នុងប្រទេសមានភាពល្អប្រសើរ។ ប្រភព៖ Fresh News
  2. កម្ពុជា និងណូវែលសេឡង់ បេ្តជ្ញាបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគីមួយកម្រិតបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ AMS News 
  3. ក្រសួងកសិកម្ម​ បានឱ្យដឹងថា កម្ពុជាបាននាំចេញស្រូវ និងអង្ករក្នុងប្រមាណ ១.៥លានតោន ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២ និងប្រមូលថវិកាបានប្រមាណ ៣៩៤.៦លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. រដ្ឋាភិបាល នឹងបន្តជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទៅជារថភ្លើងល្បឿនលឿន ដែលនឹងតភ្ជាប់ផ្លូវរថភ្លើងថ្មីក្នុងស្រុកទៅកាន់ប្រទេសជិតខាង។ ប្រភព៖ ខ្មែរថាមស៍
  2. តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងអប់រំ កុមារកម្ពុជាកំពុងជួបប្រទះការបាត់បង់ការរៀនសូត្រ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩ ដែលទាមទារឱ្យមានបង្កើនការវិនិយោគលើវិស័យអប់រំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងអប់រំ ប្រកាសថ្កោលទោសចំពោះការបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការលើបុគ្គលពាក់ព័ន្ធតាមច្បាប់។ ប្រភព៖ ភ្នំពេញបុស្ដិ៍