• By admin
  • Thursday April 7th, 2022

MORNING NEWS BRIEF [April 07, 2022]

MORNING NEWS BRIEF [April 07, 2022]

MORNING NEWS BRIEF [April 07, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងអង់គ្លេស ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមមួយកម្រិតទៀត លើវិស័យសក្ដានុពលនានា។ ប្រភព៖ ខ្មែរថាមស៍
  2. ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍  
  3. ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាការងារលើដំណើរការរៀបចំការប្រគួតកីឡាស៊ីហ្គេមលើកទី៣២។ ប្រភព៖​ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. នគរបាលខេត្តមណ្ឌលគិរី និងភាគវៀតណាម បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែននាន តាមព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៣ លើសាកលលោក និងលេខ២ក្នុងចំណោមតំបន់អាស៊ាន ក្នុងនាមជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្រ្តីក្រោមឆត្រអង្គការសហប្រជាជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប អនុញ្ញាតភា្នក់ងារគណបក្សនយោបាយចំនួន ៧៨.៤០០ នាក់ ទាំងពេញសិទ្ធិ និងបម្រុង ឱ្យចូលសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ធនាគារពិភពលោក បានបញ្ជាក់ថាប្រព័ន្ធធនាគារនៅកម្ពុជាទទួលបានទំនុកចិត្តកាន់តែប្រសើរឡើង ស្រប់ពេលដែលមូលធុនកំណើនប្រាក់បញ្ជើ និងឥណទានក្នុងស្រុកមានការកើនឡើង។ ប្រភព៖ AMS News
  2. កម្មវិធីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានជួយរកដំណោះស្រាយ និងជួយលើកកម្ពស់ដល់ការប្រកួតប្រជែងដល់ការផ្គត់ផ្គង់សម្លៀកបំពាក់ និងវាយនភណ្ឌក្នុងស្រុកដោយចីរភាព។ ប្រភព៖ ខ្មែរថាមស៍
  3. អគ្គនាយកដ្ឋានពន្ធដារ ដកអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ពីក្រុមហ៊ុនមួយដែលបានលួចបន្លំប្រាក់ពន្ធស្ថាប័ន និងអតិថិជន ដែលខុសនឹងបទបញ្ញត្តិ និងរាំងស្ទះដល់ការប្រមូលពន្ធជាតិ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
    1. ក្រសួងរ៉ែ និងថាមពលសហការជាមួយធនគារពអភិវឌ្ឍន៍អាស៊ី បានរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពលឱ្យមានភាពពេញលេញ សម្រាប់រយៈពេលវែង ឆ្នាំ២០២១-២០៤០។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
    2. ក្រសួងមហាផ្ទៃ បញ្ជាឱ្យនគរបាលអន្តោប្រវេសន៍ បន្តរឹតបន្ទឹងការគ្រប់គ្រង និងការចេញចូលនៅតាមព្រំំដែន ក្នុងករណីដែលមានការចូលរួមគ្មានលិខិតស្នាម ត្រូវបណ្ដេញចេញភ្លាមៗ។ ប្រភព៖ Fresh News
    3. ក្រសួងទេសចរណ៍ បានបង្ហាញគោលដៅសកម្មភាពទេសចរណ៍ ដែលមានសុវត្តិភាព និងទាក់ទាញសម្រាប់ដំណើរការទេសចរណ៍ក្នុងស្រុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា