• By admin
  • Monday April 11th, 2022

MORNING NEWS BRIEF [April 11, 2022]

MORNING NEWS BRIEF [April 11, 2022]

MORNING NEWS BRIEF [April 11, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេចតេជោ សម្រេចយកខេត្តរតនគិរី  មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ សាកល្បងដកកាតព្វកិច្ចពាក់ម៉ាស និងផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯងក្នុងការពាក់ម៉ាស់។ ប្រភព៖ BTV News
  2. FAO បាននិយាយថា តម្លៃម្ហូបអាហារពិភពលោកនឹងឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែមីនា ស្របពេលដែលតម្លៃនៅកម្ពុជាកើនឡើង ៣,៥% ក្នុងត្រីមាសទី១។ ប្រភព៖ ខ្មែរថាមស៍  
  3. កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅក្នុងពិភពលោក ជាប្រទេសដែលមានសមត្ថភាពក្នុងការស្ដារប្រទេសបានលឿនជាងគេក្នុងបរិបទនៃការរីករាលដាល់ជំងឺកូវីដ១៩។ ប្រភព៖​ ទីភ្នាក់ងារសារព័តមានកម្ពុជា
ព័ត៌មាននយោបាយ
  1. ឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា សម្ដែងការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសគម្រោងច្រកទ្វាអ៊ីនធឺណិត ដែលអាចប៉ះពាល់ដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិចំនួន ១៣៧ រូប បានផ្លាស់ប្ដូរជំហរនយោបាយ និងស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ប្រភព៖ Fresh News
  3. គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រឆាំង មានបំណងចង់បំផ្លាញដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ នាពេលខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ៤៨ពាន់លានដុល្លារ ជាមួយប្រទេសចំនួន២០ ក្នុងតំបន់ និងពិភពលោក ដែលការនាំចេញមានទំហំទឹកប្រាក់ចំនួន ១៩,៣ពាន់លានដុល្លារ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ពាណិជ្ជកម្មកម្ពុជា និងថៃ មានទំហំទឹកប្រាក់ចំនួន ១,៣៦ពាន់លានដុល្លារ កើនឡើង ៥% ស្របពេលដែលការនាំចេញមានទំហំទឹកប្រាក់ប្រមាណ ២៣២លានដុល្លារ។ ប្រភព៖ Fresh News
  3. វៀតណាម បានចេញសារាចរកំណត់ការនាំចូលអង្ករ និងស្លឹកថ្នាំជក់ស្ងួតរបស់កម្ពុជា ក្រោមកូតាពន្ធសម្រាប់រយៈពេល ពីរឆ្នាំ ចាប់ពីឆ្នាំ២០២១ និងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. អ្នកតំណាង WHO ប្រចាំនៅកម្ពុជា បានលើកឡើងថាភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងកម្ពុជា នឹងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ និងរួមចំណែកដល់ការស្ដារសេដ្ឋកិច្ច។ ប្រភព៖ ខ្មែរថាមស៍
  2. បណ្ដាប្រទេសជាសមាជិកអាស៊ាន គាំទ្រកីឡាចំនួន ៤០ប្រភេទដែលកម្ពុជាបានស្នើឡើងសម្រាប់ស៊ីហ្គេមលើកទី៣២​ នៅឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. អាជ្ញាធរមីន បានចុះអនុស្សារណៈជាមួយតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា