MORNING NEWS BRIEF [APRIL 11, 2023]

MORNING NEWS BRIEF [APRIL 11, 2023]

MORNING NEWS BRIEF [APRIL 11, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានថ្លែងថា រដ្ឋាភិបាលបានខិតខំលើកកម្ពស់ប្រសិ-ទ្ធភាពរបស់ SMEs តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ថ្នាលចុះបញ្ជីអាជីវកម្ម ការទូទាត់ប្រាក់ និងការបង់ពន្ធ។ ប្រភព៖ Fresh News
  2. កម្ពុជា បាននិងកំពុងបំផុសបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយតួកគី និងការបង្កើតរោងចក្រនៅកម្ពុជា ខណៈពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៥២លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបាន ១១,២៥ពាន់លានដុល្លារ ថយចុះ ១៤,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ព្រឹទ្ធសភា បានឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរឱ្យធានាសុវត្ថិ-ភាព និងសណ្តាប់ធ្នាប់ ដល់គណបក្សនយោបាយទាំងអស់ ក្នុងការធ្វើការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប បានប្រកាសពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង-ស្រុកទើបបង្កើតថ្មី​ចំនួន ០៥ ដែលគណបក្សប្រជាជនទទួលបានជ័យជំនះទាំងស្រុង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគថ្មីសរុបចំនួន ៣៩គម្រោង ដែលគិតជាទឹកប្រាក់ប្រមាណ ២៩៤លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ៤ម៉ឺន៧ពាន់កន្លែង។ ប្រភព៖ ខ្មែរថាមស៍
  2. សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៣ តាមរយៈការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានលើកឡើងពីភាពចំបាច់នៃការទាក់ទាញ FDI ដើម្បីទ្រទ្រង់កំណើន បង្កើតការងារ រកប្រាក់ចំណូល សម្រាប់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្ដេចតេជោ សង្ឃឹមថា SMEs នឹងទាញយកកម្លាំងពលកម្មយ៉ាងតិច ១លាននាក់បន្ថែម ខណៈរដ្ឋាភិបាលនឹងផ្តល់អាហារូប-ករណ៍ចំនួន ១លាន៥សែននាក់សម្រាប់ បណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងការងារ បានដាក់បញ្ចូលជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ទៅក្នុងកម្មវិធីសិក្សាអ.ប.វ ដើម្បីលើកកម្ពស់ការយល់ដឹងទេសន្តរប្រវេសន៍ដោយសុវត្ថិភាព។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់គ្រប់ក្រសួង-ស្ថាប័ន ចាត់តាំងមន្រ្តីបង្គោលពិនិត្យលើចរាចរថវិកា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសសម្អាតលុយកខ្វក់នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍